2024-01-08 10:01
155

កោះកុង៖ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និង ជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិត ចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា” សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ចំពោះរាជរដ្ឋាភិបាលលក្នុងប្រទេសប្រជាធិបតេយ្យ គណបក្សនយោបាយនិយមួយៗ មានភារកិច្ចបម្រើប្រជាពលរដ្ឋអត់មានទំលាក់់ដៃទេ មានតែខិតខំបន្ថែមទៀត»។ នេះជាការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នេះ។
    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ក្រោយពេលទទួលបានការគាំទ្រពីប្រជាពលរដ្ឋអត់មានទំលាក់ដៃទេ មានតែខិតខំបន្ថែម ទី១- អរគុណទៅដល់់ប្រជាពលរដ្ឋដែលផ្តល់់ការទុកចិត្ត និង ទី២ ការប្តេជ្ញាចិត្តមិនឱ្យប្រជាពលរដ្ឋខកចិត្ត ដើម្បីយើងទទួលបានការគាំទ្របន្តទៀតនៅពេលខាងមុខ ក្នុងទិសដៅឱ្យប្រជាពលរដ្ឋគាំទ្រគ្រប់អាណត្តិទៅមុខទៀត»។
   សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «យើងមិនមែនក្រុមខ្មែរក្រហមដែលផ្តល់អំណាចហើយកាប់សម្លាប់ប្រជាពលរដ្ឋនោះទេ ផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែមានបាន មានទំនុកចិត្តភាពកក់ក្តៅ ទើបយើងបានរីកចំរើន»៕