2024-02-13 02:02
119

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច» នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ គឺជាការឆ្លុះបញ្ជាំងពីការងារស្នូល និងជាការបញ្ជាក់ពីការងារដ៏សកម្មឥតងាករេរបស់រាជរដ្ឋាភិបាល។ 

សម្តេចបានថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច» ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា  រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើការងារកែទម្រង់រដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព តម្លាភាព គណនេយ្យភាព និងភាពចាស់ទុំ។ 

ជាក់ស្តែង នៅក្នុងនីតិកាលទី៧ នេះ ក្រសួងទំនាក់ទំនងការងារអធិការកិច្ចបានចូលរួមលើកកម្ពស់ការងារអធិការកិច្ចជាច្រើន ដូចជាការងារតាមដានអនុវត្ត និងការងារដោះស្រាយបណ្តឹងតវ៉ានានាតែម្តង៕