2024-02-22 11:02
127

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់សារជាថ្មីថា គោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា ដោយប្រកាន់យកគោលជំហពីរ គឺ៖ «និរន្តរភាព និងសុគតភាព» ក្នុងន័យគោលដៅនយោបាយ គឺ «បម្រើប្រជាពលរដ្ឋ ធ្វើឱ្យប្រទេសយើងកាន់តែរីកចំរើនឈានទៅរកប្រទេសទទួលបានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ខាងលើនេះ គឺជាការឆ្លើយតបរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងសំណួរដែលគេតែងតែសួរគ្រប់កម្មវិធី តើរគោលនយោបាលរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា ខុសពីរដ្ឋាភិបាលមុនដូចម្តេចម៉េចខ្លះ? 
   ការបញ្ជាក់នូវគោលជំហគោលនយោបាយរបស់រដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤” ដែលប្រារព្ធនៅសាលមហោស្របកោះពេជ្រ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលបន្តអនុវត្តនូវគោលនយោបាយដែលដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញ គឺ បន្តអនុវត្តគោលនយោយបាយយុទ្ធចតុកោណ ដោយមិនធ្វើបដិវត្តន៍ទេ។ គោលនយោបាយដដែល ប៉ុន្តែអ្វីដែលប្រែប្រួលជាការជ្រើសរើសជាអាទិភាព និងវិធីសាស្ត្រក្នុងការធ្វើដើម្បីសម្រេចគោលដៅដោយត្រូវបានភាពនាវានុវត្តន៍ និងភាពច្នៃប្រឌិត»។

   សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ដឹកនាំដោយនិរន្តរភាព ជាក់ស្តែងរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញកម្មវិធិអាទិភាព៦ចំណុច និងវិធានគន្លឹះ៥ ទិសដៅផ្តល់អត្ថប្រយោជន៍ផ្សេងៗផ្តល់ផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ….ការគាំពារសង្គម ពង្រឹងមន្ត្រីកសិកម្មតាមឃុំ សង្កាត់… »៕