2024-03-20 05:03
109

ភ្នំពេញ៖     សម្តេចបមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់ក្រសួងអភិវឌ្ឍន៍កម្រិតយជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះថា «ការកែលម្អលក្ខខ័ណ្ឌរស់នៅសហគមន៍ជនបទដោយផ្តោតខ្លាំងលើការពង្រឹកវិសាសភាពទឹកស្អាត អនាម័យល្អ»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា «កិច្ចការងារពង្រឹកវិសាលភាពទឹកស្អាត និងបញ្ហាអនាម័យផ្សេងៗសម្រាប់សហគមន៍ជនបទធ្វើបានច្រើន គ្រាន់តែអណ្តូងស្នប់មានជាង ៦៣ម៉ឹនធ្វើជូនប្រជាពលរដ្ឋ ស្រះទឹកសហគមន៍មានជាង ១ម៉ឺនស្រះ ស្ថានីយ៍ផលិតទឹកស្អាតសម្រាប់សហគមន៍មានជាង ១៤០ ប្រព័ន្ធចែកចាយបណ្តាញបំពង់ខ្នាតតូច ៤០៧ប្រព័ន្ធ មានអាងទឹកភ្លៀងផ្សេងៗជាច្រើនទៀត»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្នុងពេលបច្ចុប្បន្ននេះយើងមិនទាន់អាចបង្កើនម៉ាស៊ីនផលិតទឹកស្អាតគ្រប់គ្រាន់ ប៉ុន្តែការប្រើប្រាស់ការបង្កើតបុកអណ្តូង ជីកស្រះក៏ជាផ្នែកមួយជួយឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ដែរអញ្ចឹងត្រូវជំរុញបន្តទៅទៀតឥឡូវនេះមានជាង ៨៥ភាគរយមានប្រព័ន្ធទឹកស្អាតគ្របដណ្តប់ និងឱ្យបានសម្រេច ១០០ភាគរយ តាមផែនការនៅឆ្នាំ២០៣០ ខាងមុខនេះ គ្រប់ភូមិទាំងអស់មានទឹកស្អាតប្រើប្រាស់ទៅបីជាមិនទាន់មានម៉ាស៊ីនចម្រោះទឹកក៏ដោយ»៕