2024-04-01 03:04
82

ពោធិ៍សាត់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តច្បាប់ត្រូវតែពង្រឹងឱ្យបានម៉ឺងម៉ាត់ ជាពិសេសយន្តកាជួរមុខរបស់រាជរដ្ឋាភិបាល គឺគណៈភិបាលក្រុង ស្រុកដែលនៅផ្ទាល់នឹងមូលដ្ឋានតែម្តង ព្រោះអភិបាលក្រុង ស្រុកជាខ្សែបន្ទាត់ជូរមុខមិនមែនឃុំ សង្កាត់ មិនមែនភូមិដែលត្រូវទទួលដឹកនាំទ័ពប្រយុទ្ធហើយភូមិ ឃុំ សង្កាត់ជាអ្នកអនុវត្តផ្ទាល់ ប៉ុន្តែដើម្បីទទួលបានភាពជោគជ័យត្រូវពឹងលើស្រុក។

សម្តេចធិបតីនាយកដ្ឋមន្ត្រីបានថ្លែងថា គ្រប់ការិយាល័យជំនាញសំខាន់ៗទាំងអស់ គឺមាននៅថ្នាក់ស្រុក ឃុំ និងសង្កាត់អត់មានទេ និងបានធ្វើប្រតិភូកម្មអំណាចឱ្យថ្នាក់ក្រោមជាតិពីថ្នាក់ខេត្តឱ្យទៅដល់ថ្នាក់ស្រុក ក្រុង រួចអស់ហើយ ដូច្នេះស្រុក ក្រុងត្រូវអនុវត្តកិច្ចការងារហើយខេត្តក៏មិនរួចខ្លួននោះទេ ក្រុង ស្រុកជាកម្លាំងជួរមុខដឹកនាំអនុវត្តផ្ទាល់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ថ្នាក់រាជធានី ខេត្ត ស្រុក ក្រុងនេះ គឺជាស្ពានជំនាញរវាងខេត្ត និងមូលដ្ឋាន។

សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ជាបទពិសោធន៍ឱ្យស្រុក ក្រុងបើចាត់វិធានការលឿនរហ័សតាមជំនាញមិនមែនតែរឿងដីធ្លីទេបញ្ហាផ្សេងៗ គឺអ្វីដែលដោះស្រាយបានត្រូវដោះភ្លាមតាមលទ្ធភាពអ្វីដែលដោះមិនបានត្រូវស្នើមកថ្នាក់លើភ្លាម។ អញ្ចឹងកក្តាគន្លឹះនៅថ្នាក់ស្រុក ក្រុងនេះ ព្រោះមានការធ្វើវិមជ្ឈកាសិទ្ធិអំណាចទៅឱ្យស្រុក ក្រុងនោះតែម្តង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅស្រុក ក្រុងដែលមានបញ្ហាក្តៅត្រូវជ្រើសរើសមេទ័ពដែលខ្លាំង ហ៊ានអាកាត់ដឹកនាំធនធានដូចគ្នា ប៉ុន្តែគ្រប់ពេលទាំងអស់មកពីកក្តាមនុស្ស និងមេទ័ពនេះសំខាន់ណាស់។ អញ្ចឹងនៅកន្លែងក្តៅត្រូវមានការតែងតាំងផ្លាស់ប្តូរ គិតគូពីប្រសិទ្ធស្រាយបញ្ហាមិនអញ្ចឹងទេថ្នាក់លើចាំអង្គុយបក់ផ្សែងរហូត ត្រូវមូលដ្ឋានឱ្យលឿន និងខ្លាំង។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងការងារ និងកម្លាំងដែលខ្លាំងមានកក្តាតែពីរទេ គឺ ទី១៖ អង្គភាព ឬមេទ័ពជួរមុខមិនសូវសកម្ម អត់ខំប្រឹងប្រែងធ្វើ និងទី២៖ អង្គភាព ឬមេទ័ពជួរមុខសកម្ម ប៉ុន្តែគីឡូមិនគ្រប់ដើម្បីគ្រប់គ្រងសភាពការណ៍ ខិតខំដែរតែមិនខ្វះគីឡូ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា «នៅទូទាំងប្រទេសមានតែ ២០៩ស្រុក ក្រុងទេ ត្រូវការមនុស្សដែលខ្លាំងតែជាង ២០០នាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ១៧លាននាក់ ហើយកន្លែងដែលក្តៅមានមិនដល់ ៥០ផង ដូច្នេះយើងអាចរើសបានទេ? មេទ័ពដែលខ្លាំងមកគ្រប់គ្រង និងកាន់កាប់សមរភូមិនេះឱ្យមានប្រសិទ្ធភាពកុំឱ្យអង្គុយបក់ផ្សែង អាចធ្វើបានទេ? ជឿថាអាចនងឹងធ្វើបាន»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «នៅតាមបណ្តាតំបន់ក្តៅត្រូវមើលបើកន្លែងហ្នឹងកើតរឿងវាដដែលត្រូវពិនិត្យមើយយន្តការក្នុងការអនុវត្តជាពិសេសមេទ័ពតែម្តងការផ្លាស់ប្តូរ តែងតាំងត្រូវធ្វើទៅតាមពេលវេលា តាមស្ថានភាព និងតម្រូវការចាំបាច់ ដើម្បីធានាកាត្វកិច្ច និងប្រសិទ្ធភាពការងារ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា «បើសិនជាយឺតមានភាពអសកម្មត្រូវរកអ្នកដែលសកម្ម និងលះឱ្យធ្វើតែម្តង ហើយរឿងច្រើនណាស់ដែលអាចធ្វើបានមិនចាំបាច់ជំនួយពីថ្នាក់លើ ខណៈពេលមានប្រតិភូកម្មសិទ្ធអំណាចដល់ថ្នាក់ស្រុក ក្រុងទៀត ធ្វើឱ្យគណៈអភិបាល នៃអភិបាលស្រុក ក្រុងកាន់តែរឹងមាំ មានអំណាចក្នុងការវះកាត់ ប្រសិនចាំបាច់ក្នុងការវះកាត់ហើយសកម្មមែននោះ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា «បើកន្លែងខ្លះគាត់ខ្លាំង និងសកម្មហើយ ប៉ុន្តែគីឡូស្រាលមានអ្នកធំណាចូលមកនៅតែហ៊ានធ្វើគ្រប់យ៉ាង ដើម្បីការពារផលប្រយោជន៍ក្នុងមូលដ្ឋានរបស់គាត់ ហៅថា វីរៈបុរស ត្រូវស្នើសុំអន្តរាគមន៍ដោះស្រាយមកខេត្ត បើខេត្តទប់មិនបានទៀត ត្រូវស្នើសុំមកថ្នាក់ជាតិអស់ធំត្រឹមនាយករដ្ឋមន្ត្រីតែម្តង»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ប្រសិនបើការវះកាត់ អាកាត់មិនទាន់លះ ឬមួយមានបញ្ហាណាមួយធ្វើឱ្យចករសាត់មកវិញនៅពេលថ្នាក់លើដកកម្លាំងទៅបាត់ប្រហែលជាជៀសមិនផុតពីការកែសម្រួលនោះទេ ដើម្បីយកមេទ័ពដែលខ្លាំងមកដាក់ក្នុងការការពារផលប្រយោជន៍រួម»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការអភិរក្សវប្បធម៌ត្រូវតែមានហើយដែនដីព្រៃភ្នំត្រូវតែមានការថែរក្សាដូចគ្នា ការចេញប័ណ្ណកម្មសិទ្ធដីធ្លីជួនប្រជាពលរដ្ឋត្រូវតែមានឱ្យពួកគាត់ ប្រសិនអ្នកគ្នាដីធ្លីពិតប្រាកដរដ្ឋមានដីសម្បទាសង្គមកិច្ចមានធ្វើទាំងផ្ទះឱ្យទៀតក៏មានទាំងយន្តការដ្ឋាភិបាល និងសប្បុរសជន ប៉ុន្តែការកាប់ទន្ទ្រាន ការរំលោភបំពានលើដីរបស់រដ្ឋត្រូវតែការពារ ដើម្បីផលប្រយោជន៍សម្រាប់សហគមន៍ទាំងមូល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា «ការជ្រើសរើសអភិបាលក្រុង ស្រុកនៅតំបន់ក្តៅត្រូវបានការពិនិត្យឡើងវិញ ត្រូវដោះយុត្តិធម៌បុគ្គលជាមួយយុត្តិធម៌របស់រួម គឺផ្តល់អាទិភាពលើការពារសម្បត្តិរួមរបស់ជាតិ ទប់ស្កាត់ឱ្យបានការបំផ្លិចបំផ្លាញព្រៃឈើ ជាពិសេសត្រូវមានមេទ័ពដែលខ្លាំងក្រុង ស្រុកដែលក្តៅត្រូវយកចិត្តទុកដាក់ និងផ្តោតអាទិភាពជួយស្រុកនោះតែម្តង»៕