2023-12-27 03:12
178

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកកម្ពុជា បានថ្លែងថាៈ នៅសល់២ថ្ងៃទៀត ត្រូវប្រារព្វពិធីទិវាគម្រប់ ២៥ឆ្នាំ ខួបនៃការសម្រេចបាននយោបាយ «ឈ្នះ-ឈ្នះ» ពីការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាត ដែលនាំឲ្យប្រទេសកម្ពុជាយើងមានសុខសន្តិភាព និងរីកចំរើនដូចសព្វថ្ងៃនេះ។

​ ខាងលើនេះ គឺជាការថ្លែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

 សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថាៈ ថ្ងៃមុនមានគេលើកយោបលគួរមានទិវាមួយដែលហៅថា «ទិវាសន្តិភាព» ប៉ុន្តែសម្តេចថាមិនចាំបាច់មានទេ ព្រោះទិវាដែលនាំឲ្យមានការបញ្ចប់សង្គ្រាម និងបង្រួមបង្រួមទឹកដីហ្នឹងហើយ គឺជា «ទិវាសន្តិភាព»។ សម្តេចធិបតីបន្ថែមថាៈ «៥០០ឆ្នាំខ្មែរបែកបាក់ និងកាប់ចាក់គ្នាចឹងផលលាភដែលយើងទទួលបបានទាំងអស់គ្នា និងរស់រវើក គឺដោយសារ ២៥ឆ្នាំមុន ប្រទេសជាតិយើងបញ្ចប់សង្គ្រាមហើយសេដ្ឋកិច្ចយើងកើន»

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ «ទីនេះកាល ៤៤ឆ្នាំមុន ជាកន្លែងកប់ខ្មោច កន្លែងវាយសម្លាប់មនុស្សចោលយ៉ាងអាណោចអធម្ម និងអយុត្តិធម៌ គឺដោយសារ ៥៣ឆ្នាំមុន នៃសង្គ្រាម»

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថាៈ «ទន្ទឹមនឹងអ្វីដែលនិយាយអំពីសមិទ្ធផលបច្ចុប្បន្ន និងទៅថ្ងៃអនាគត់ត្រូវដាក់ទិសដៅការពារនូវសមិទ្ធផលនេះ និងធានានូវការវិវឌ្ឍន៍ទៅមុខទៀត កុំឲ្យវាថយដូចជាង ៤០ឆ្នាំ ត្រូវការពារសុខសន្តិភាពឲ្យបានដាច់ខាត»