2024-03-21 09:03
95

ភ្នំពេញ៖ នៅក្នងពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់ក្រសួងអភិវឌ្ឍន៍កម្រិតយជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះថា សម្តេចបមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវទិសដៅអាទិភាពចំនួន៤ ឱ្យក្រសួងអភិវឌ្ឍន៍ជនបទត្រូវតែអនុវត្តបន្តទៀត។

សម្តេចធិបតី នាយកដ្ឋមន្ត្រី បានថ្លែងថា  «ទិសដៅទាំង៤នោះ រួមមាន៖ ទី១- បន្តកសាង និងអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធរូបវ័ន្តគមនាគមន៍ជនបទជូបប្រជាពលរដ្ឋទាំងបរិមាណ និងគុណភាព កន្លែងណាដែលមិនទាន់តភ្ជាប់ត្រូវតភ្ជាប់ កន្លែងដែលមានហើយរងការខូចខាតត្រូវធ្វើការជួសជុល និងកន្លែងណាដែលមានលទ្ធភាពពង្រឹក និងពង្រឹងឱ្យជាក្រាលកៅស៊ូ ឬប៉េតុង, ទី២- ការកែលម្អនៃការរស់នៅរបស់ប្រជាជន ដោយផ្តោតលើបញ្ហាទឹកស្អាត បង្គន់អនាម័យ ដើម្បីសុខភាពប្រជាពលរដ្ឋ, ទី៣- ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដោយផ្តល់សាច់ប្រាក់ជាង ២ ០០០លានរៀល ទៅដល់ជាង ៨០០គ្រួសារក្នុង ៩ខេត្តដើម្បីជួយសម្រួលសេដ្ឋកិច្ច និងជីវភាពគ្រួសារ, បង្កើតសហគមន៍សន្សំប្រាក់បាន ២ ៤០០សហគមន៍មានជាង ២០ម៉ឺនគ្រួសារ ដើម្បីងាយស្រួលក្នុងការសន្សំ និងដោះស្រាយបញ្ហាផ្សេងៗ, បណ្តុះបណ្តាលបំនិនជីវិតសហគ្រិនភាព និងជំនាញមូលដ្ឋាន ដើម្បីបង្កើតមុខរបរជួយគ្រួសារ ហើយអភិវឌ្ឍន៍ភូមិគំរូជាច្រើន និងទី៤- បានរៀបចំបញ្ជីសហគមន៍បងប្អនជាតិដើមភាគតិចជាង ១៧០សហគមន៍»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «អាទិភាពទាំង៤ខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ត្រូវតែបន្តអនុវត្តសម្រាប់កិច្ចការងារនេះតទៅមុខទៀត»៕