2024-03-04 10:03
92

ម៉ែលប៊ន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ និងទិសទៅពេលខាងមុខ ជាពិសេសក្រោយបើកដំណើរប្រទេសឡើងវិញ បន្ទាប់ពីជំងឺកូវិដ-១៩ បានស្ងប់ស្ងាត់អាចនិយាយបានថា «ប្រទេសកម្ពុជាតូចពិត ធនធានមានកំណត់» ប៉ុន្តែការដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដថែរក្សាសុខមាភាព និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងជីវភាពរស់នៅរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៩ដល់២០២២១ បានដាក់ចេញទិសដៅដឹកនាំប្រយុទ្ធប្រឆាំងដ៏មានប្រសិទ្ធភាពខ្ពស់ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធគ្របលំដាប់ថ្នាក់ ដែលនេះជាកិច្ចការងារធំបំផុត។

ខាងលើនេះ គឺជាការថ្លែងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវេទិកាសាធារណៈ នាឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ ប្រមាណជាង ១ ៦០០នាក់ កំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់  នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ទៅកាន់បងប្អូនពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សឡង់ យ៉ាងដូច្នេះថា «គ្មានអ្វីថ្លៃជាងជីវិតទេ»។ សម្តេចធិបតីបានបន្ថែមទៀតថា ជីវិតជាគោលសំខាន់ក្នុងការជួយសង្គ្រោះរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ មានបីដង ទី១- ថ្ងៃទី០៧- មករា-១៩៧៩ បានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ទី២- គោលនយោបាយ «ឈ្នះ-ឈ្នះ» បញ្ជាប់សង្គ្រាមផ្ទៃក្នុងនៅឆ្នាំ១៩៩៨ និងទី៣- បញ្ហាធំមួយទៀត គឺការប្រឆាំងជំងឺកូវីដ-១៩ ដែលយើងអាចដោះស្រាយបាន។ លុះរហូតឆ្នាំ២០២២ បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងឆ្នាំ២០២៣ មានការរៀបចំបោះឆ្នោតថ្នាក់ជាតិ ដោយឃើញថាប្រជាពលរដ្ឋមានគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជាដ៏លើសលប់ គឺដោយសារការអនុវត្តន៍ចាត់វិធានការជាក់ស្តែង ប្រសិទ្ធភាពជួយអាយុជីវិតប្រជាពលរដ្ឋធំបំផុត គឺជួយពីជំងឺកូវីដ ជួសង្គ្រោះចេញពីគ្រោះទុរភិក និងឱ្យរីកចំរើនក្នុងប្រទេសរបស់យើងទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រដ្ឋាភិបាលជួយការពារសុខភាពមិនឱ្យស្លាប់ដោយសារជំងឺកូវីដ-១៩ស៊ីសួត ជួយទាំងជីវភាពរស់ផងដែរ» ព្រោះជងឺដ៏អាចសារហាវនេះបានស៊ីខ្ទេចទាំងសុខភាព និងមុខរបររកស៊ីគ្រប់បែបយ៉ាងគ្មានសល់សូម្បីវិស័យទេសចរជាពិសេសនៅខេត្តសៀមក៏ស្ងាត់ឈឹងតែម្តង ប៉ុន្តែពេលនេះបានចាប់ផ្តើមឡើងវិញជាបណ្តើរៗ ហើយកាលនោះរដ្ឋក៏បានចេញថវិកាដើម្បីជួយដល់អ្នកដែលបាត់បង់ការងារដែលជាការចំណាយច្រើនណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីឆ្នាំ២០២០ដល់បច្ចុប្បន្ន ត្រូវបានបិទបញ្ចប់មានប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសាររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ រដ្ឋចំណាយអស់ជាង ១៣០០លានដុល្លារ ដើម្បីផ្តល់សាច់ប្រាក់ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋប្រចាំខែ និងការជួយផ្សេងៗទៀតក៏ធ្វើបានដូចគ្នា ទើបឈានដល់ការជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៃរដ្ឋសភា ក្នុងខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ៕