2024-02-25 10:02
106

ភ្នំពេញ៖ ជនអនាមិកបានលួចបង្កើត Channel Telegram ក្លែងក្លាយដាក់ឈ្មោះ និងរូបថតរបស់ សម្តេចធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតផ្សេងៗ ដូច្នេះសូមមានការប្រុងប្រយ័ត្ន  ហេីយកុំចាញ់ការបោកប្រាស់  ឬចេតនាអាក្រក់ ។ 
   នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅលើបណ្តាញ Telegram សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារយ៉ាងដូច្នេះថា៖ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា  មានជនអនាមឹក បានបង្កេីតគណនីតេលេក្រាមក្លែងក្លាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហេីយបានបោកប្រាស់  និងមានគោលបំណងទុច្ចរិតផ្សេងៗ។ 
   សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសរសេរទៀតថា៖ សូមបងប្អូន  ពូមីង  លោកតាលោកយាយមេត្តាជ្រាបជាព័ត៌មាន  និងប្រុងប្រយ័ត្ន  ហេីយកុំចាញ់ការបោកប្រាស់  ឬចេតនាអាក្រក់  និងសូមចែករំលែកបន្តផងដែរ។ 
   សូមជម្រាបជូនផងដែរថា Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានតែមួយគត់ និងមាន Blue Verification និងមានក្នុងតំណភ្ជាប់នេះ    https://t.me/Dr_Hunmanetofcambodia%E1%9F%95