2024-03-24 03:03
87

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យា និងសមទ្ធិកម្មនាវានុវត្តន៍ គឺជាកត្តាគន្លឹះសម្រាប់ចាប់យកខ្សែរចង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ក្នុងតំបន់ និងសាកលលោកនៅបរិការដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសាធារណរដ្ឋកូរ៉េ ចិន អារ៉ាប់អេមីរ៉ាត់រួម និងក្រមខណ្ឌដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅថា «អាសិប» សើម្បីទាញយកផលប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀងក្នុងតំបន់ហើយពង្រឹងប្រព័ន្ធនាវានុវត្តន៍ជាតិប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះ នាឱកាសអញ្ជើញជាអធិបតីបើក “ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២” នៅរាជធានីភ្នំពេញ។
   សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា «នៅក្នុងទិសដៅនេះក្រួសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគ់ភារកិច្ចជាសេនាធិការ ដើម្បីសម្រេចបានជាប្រទេសដែលបានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅកាន់ចក្ចុវិស័យនៅឆ្នាំ២០២៥០ ដោយបន្ថែមបច្ចេកវិទ្យាជាអាទិភាពទី៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល»។ 
  សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សហគា្រសធន់តូច និងមធ្យមនឹងតម្រូវការបច្ចេកវិទ្យាកាន់តែខ្ពស់សម្រាប់ពង្រឹងសមត្ថភាព ដើម្បីចាប់យកទីផ្សារប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែរចង្វាក់ផ្គត់ផ្គង់ និងតម្លៃចង្វាក់ភាពធន់ចីរភាព និងបរិយាបន្ន»៕