2024-01-20 04:01
148

ភ្នំពេះសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលថាមពលពេញ ព្រោះបានកូនប្រុសមកទទួលដល់ព្រលានយន្តហោះ និងបាននាំមកនូវលទ្ធផលថ្មីចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យា ក្នុងក្របខណ្ឌក្នុងប្រទេសកម្ពុជា និងលើសាកលលោក។

នារសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារបង្ហោះលើបណ្តាញសង្គមថា «ថ្ងៃនេះ បានទទួលថាមពលពេញ ព្រោះបានកូនប្រុសមកទទួលដល់ព្រលានយន្តហោះ ព្រមទាំងនាំយកមកនូវលទ្ធផលពិសេសថ្មីទៀត ក្នុងការប្រលងគណិតវិទ្យា (CARIBOU MATHEMATICS CONTEST) ដែលគាត់បានជាប់ចំណាត់ថ្នាក់លេខ១ ទាំងក្នុងក្របខណ្ឌក្នុងប្រទេសកម្ពុជា និងលើសាកលលោក»។

សូមជម្រាបថា រសៀលថ្ងៃសៅរ៍ ទី២០ មករា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ជាមួយនឹងលទ្ធផលបេសកកម្មដ៏ជោគជ័យដេីម្បីបុព្វហេតុជូនជាតិ និងប្រជាជនកម្ពុជា លេីកិច្ចការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕