2024-01-09 01:01
190

ភ្នំពេញ៖ «៣៤ឆ្នាំ នៃការប្រើកែវភ្នែកផលិតនៅជប៉ុន ខ្ញុំមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែក និងឈឺក្បាលឡើយ»។ 

ខាងលើនេះ ជាសំណេររបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សរសរបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ ខណៈសម្តេចធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីពិនិត្យ និងផលិតកែវភ្នែកសប្បនិមិត្ត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថាៈ កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែលខ្ញុំបានប្រើប្រាស់អស់រយះ៣៤ឆ្នាំមកហើយ(1990.2024)។
សម្តេចតេជោ បានសរសេរបន្ថែមថាៈ «៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន ខ្ញុំមិនដែលឈឺក្បាលឬឈឺភ្នែកនោះឡើយខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែក និងឈឺក្បាល»។

សម្តេចតេជោ បានសរសេរបញ្ជាក់ថាៈ «កាលពីឆ្នាំ២០១៧រដ្ឋាភិបាលជប៉ុនជួយផលិតជាជំនួយចំនួន៥គ្រាប់លើកនេះភាគីជប៉ុននឹងជួយផលិតចំនួន ៥គ្រាប់ទៀតដែលអាចប្រើបានរយះពេល១០ឆ្នាំទៀតគឺ១ឆ្នាំប្រើមួយគ្រាប់»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នេះជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាមដូចនេះហើយបានជាខ្ញុំដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព។ សម្តេចតេជោ ក៏បានអរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុន ដែលជួយមើលថែទាំភ្នែក ខ្ញុំរយៈពេល ៣៤ឆ្នាំកន្លងមក»៕