2024-04-09 01:04
55

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គឺជាឯកសារដ៏មានសារៈសំខាន់សម្រាប់អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល រួមទាំងយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ និងគោលដៅអនុសញ្ញាសាកលនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន កម្មវិធីវិយោគ៣ឆ្នាំរំកិល ជាឧបករណ៍សម្រាប់គោលនយោបាយអាទិភាព ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងជាធាតុចូលនៃការរៀបចំផែនការហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមក្របខណ្ឌរយៈពេលមធ្យម និងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា «គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តជាឯកសារដ៏មានសារសំខាន់សម្រាប់អនុវត្តគោលដៅ និងអនុសញ្ញាផ្សេងៗដែលកម្ពុជាបានផ្តល់សច្ចាប័ន, កម្មវិធីអញ្ញាណកម្មគ្រួសារក្រីក្រត្រូវបានទទួលស្គាល់ និងប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ជួយដល់គ្រូសារក្រីក្រ ជនងាយរងហានិភ័យ តាមរយៈកម្មវិធីគាំពារ៌សង្គម និងសុខភាព»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «គោលនយោបានផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍទាំងនេះ មិនអាចវាស់វែងបានទេ បើមិនមានសុច្ចនាករសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃត្រឹមត្រូវហើយការបង្កើតសុច្ចនាករសាមញ្ញជាក់លាក់ អាចវាស់វែងបាន អាចជឿទុកចិត្តបាន និងមានពេលវេលាជាក់លាក់ត្រូវមានទិន្នន័យ ស្ថិតិដែលសុក្រឹត្យ មានគុណភាព និងទាន់ពេលវេលា ដូច្នេះការងារស្ថិតិពិតជាមានសារៈសំខាន់ជួយដល់ការរៀបចំគោលនយោបាយត្រឹមត្រូវ និងធ្វើបានស៊ីជម្រៅ»៕