2024-01-24 11:01
136

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ផ្កាយប្រាំ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ -២៤ មករា ២០២៤) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំឡើងបញ្ជាការដ្ឋានកងទ័ពជើងគោក បានថ្លែងថា «កងទ័ពជាកម្លាំងមួយដ៏សំខាន់ កងទ័ពអាចផ្តើមជាសង្គ្រាម កងទ័ពអាចចូលរួមបញ្ចប់សង្គ្រាម ។ ក្នុងទស្សវត្តស្សន៍៧០ រដ្ឋប្រហារដោយសារកងទ័ព ដែលធ្វើឱ្យប្រទេសធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមបែកបាក់ទឹកដី ប៉ុន្តែនៅឆ្នាំ១៩៩៨ ដោយសារមានការចូលរួមពីកងទ័ពពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កងទ័ពអតីតខ្មែរក្រហម» ។

សម្តេចធិបតីបានថ្លែងថាៈ «ក្នុងដំណាក់ជាង៤០ឆ្នាំ នៃស្ថានភាពវិវឌ្ឍនៃប្រទេសជាតិ កងទ័ពជើងគោក នាយទាហាន នាយទាហានរង និងពលទាហាន បានចូលរួមនៅក្នុងគ្រប់ដំណាក់កាលទាំងអស់ ទោះបីជាមិនស្ថិតនៅក្រោមឆ័ត្រ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលទើបបង្កើតនៅឆ្នាំ១៩៩៩ ដ៏ដោយនោះ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ផុតលេខ បានបន្ថែមថាៈ ដំណាក់កាលទី១ បានរំដោះប្រទេសពីរបបបនប្រល័យពូជសាសន៍ និងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបនេះគិតចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិល ។ កម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលប្រមូលផ្តុំរៀបចំនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងឈានទៅដល់ការវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលកម្លាំងមួយភាគធំបានប្រែក្លាយទៅជាកម្លាំងរបស់កងទ័ពជើងគោកច្ចុប្បន្ននេះ ។ ក្នុងដំណាក់កាលបញ្ចប់សង្គ្រាម និងដណាក់កាលបង្រួបបង្រួមជាតិ ឯកភាពទឹកដី ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» នៅឆ្នាំ១៩៩៨ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «កងទ័ពជាកម្លាំងមួយដ៏សំខាន់ កងទ័ពអាចផ្តើមជាសង្គ្រាម កងទ័ពអាចចូលរួមបញ្ចប់សង្គ្រាម ក្នុងទស្សវត្តស្សន៍៧០ រដ្ឋប្រហារដោយសារកងទ័ព ដែលធ្វើឱ្យប្រទេសធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមបែកបាក់ទឹកដី ប៉ុន្តែនៅឆ្នាំ១៩៩៨ ដោយសារមានការចូលរួមពីកងទ័ពគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កងទ័ពអតីតខ្មែរក្រហម ។ ប្រសិនបើគ្មានការចូលរួមពីកងទ័ពបណ្តាមេបញ្ជាការកងឯកភាព កងពលនាពេលនោះទេ ការចូលរួមដឹកនាំនយោបាយរបស់អង្គការចាត់ខ្មែរក្រហមក៏មិនជោគជ័យដែរ» ។ 

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា «មានប្រទេសច្រើនណាស់ដែលធ្លាក់ក្នុងភ្លើងសង្គ្រាមដោយសារកងទ័ពធ្វើរដ្ឋប្រហារដោយសារកងទ័ពបះបោរមិនស្តាប់មេដឹកនាំនយោបាយ អញ្ចឹងដណាក់ការជោគជ័យ នៃនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងមានការចូលរួមពីប្រតិបត្តិករសំខាន់ៗ ក្នុងនោះកងទ័ព គឺជាស្នូលគ្រប់ភាគីទាំងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ដោយបច្ចុប្បន្នមានមេបញ្ជាការកំពុងនៅជាមួយគ្នាទាំងនៅក្នុងបណ្តាអង្គភាពកំពុងបំពេញភារកិច្ច នាយទាហានខ្លះបានចូលនិវត្តន៍ និងទាហានខ្លះក៏ទទួលមរណភាព និងខ្លះទៀតទៅកាន់តួនាទីនយោបាយផងដែរ ។ 

នាយឧត្តមសេនីយ៍ផ្កាយប្រាំ បានបញ្ជាក់ថាៈ «កម្លាំងធំ គឺកម្លាំងកងទ័ពជើងគោក ដែលប្រែក្លាយពីកម្លាំងពីរភាគីខុសគ្នាទៅជាកម្លាំងតែមួយ នៃកងយោធពលខេមរភូមិ ដូច្នេះកម្លាំងកងទ័ពជើងគោកជាកម្លាំងស្នូលក្នុងការអនុវត្តជោគជ័យ នៃនយោបាយ “ឈ្នះ ឈ្នះ” ឆ្នាំ១៩៩៨ ក្នុងតំណាក់ដាក់កាលការយុទ្ធសាស្ត្រ ត្រីកោណដំបូងឆ្នាំ១៩៩៨-២០០៣ ដែកហៅថា ដំណាក់កាលបង្រួបបង្រួមជាតិ» ។ សម្តេចធិបតីបន្ថែមថា «ស្នូលនៃដំណាក់កាលនោះ គឺការធ្វើសន្តិភាពភាវូនីកម្ម របស់សម្តេចតេជោ មានន័យថា ត្រូវធ្វើយ៉ាងណាឱ្យសន្តិភាពដែលទើបទទួលបាននៅឆ្នាំ១៩៩៨ បញ្ចប់សង្គ្រាម៥០០ឆ្នាំ មានចីរភាព និងនិរន្តរភាព» ៕