2024-06-26 12:06
23

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កិច្ចការងារដែលរាជរដ្ឋាភិបាលកំពុងធ្វើ និងបន្តធ្វើសម្រាប់អតីតយុទ្ធជន និងនិវត្សន៍ជន នាពេលនេះ មានគោលដីបីខំខាន់ៗ គឺ “កិត្តិយល, កក្តាជីវភាព និងឱកាស”។ នេះជាប្រសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតី “ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ - ២១ មិថុនា ២០២៤” ស្ថិតសាកលវិទ្យាល័យការពារជាតិឫស្សីកែវ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២១ ខែមិថុនា ដើម្បីប្រារព្វទិវាប្រវត្តិសាស្ត្ររំឭកអតីតយុទ្ធជន គឺដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់ វីរយុទ្ធជន វីរយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង ដល់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយឱ្យឃើញថា មិនថា ១០ឆ្នាំ ២០ឆ្នាំ ឬ៥០ឆ្នាំ……ទៅមុខទៀត ត្រូវតែចងចាំជានិក «បើចងចាំនូវប្រវត្តិសាស្រ្ត គប្បីត្រូវចងចាំអ្នកដែលបានចូលរួមក្នុងប្រវត្តិសាស្ត្រ មិនត្រូវទុកចោល»។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមទៀតថា ការគិតគូរអំពីជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ទោះបីជាអតីតយុទ្ធជនបានចូលនិវត្តន៍ទៅហើយក៏រាជរដ្ឋាភិបាលខិតខំដំឡើងប្រាក់សោធនរបបសម្រាប់គ្រួសារ  រៀបចំផ្ទះសំបែងជូនអតីតយុទ្ធជនដែលគ្មានលទ្ធភាព ដាក់ចេញនៅគោលនយោបាយជាច្រើនក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅ ដូចជាការផ្តល់ប័ណ្ណ ប.ស.ស. ដែលគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ ឱកាសរស់នៅដោយមិនកាត់ផ្តាច់ ដោយនៅបន្តប្រទាក់ក្រឡាក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ឱកាសអាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន លើសពីនេះក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេស ផ្តល់ឱកាសលជាអាទិភាពដល់កូនចៅអតីតយុទ្ធជនបានចូលបម្រើនការងារកងទ័ពបន្តវេនពីឪពុកម្តាយផងដែរ៕