2024-07-01 05:07
27

កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ការរៀបចំជាសហគមន៍កសិកម្មទំនើប ដើម្បីធានាបង្កើនផលិតផល និងផលិតភាពរបស់កសិករ ដោយបង្កើតជាការប្រមូលផ្តុំ ដើម្បីទទួលផលជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដូចជាការបណ្តុះបណ្តាលជំនាញ ការអន្តរាគមន៍ជួយផ្នែកហិរញ្ញវត្ថុ ឬជួយក្នុងការស្វែងរកទីផ្សារ ការជួយស្តង់ដា»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលថ្មីនៅតែបន្តយកចិត្តទុកដាក់នូវការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិមុនៗលើវិស័យកសិកម្មដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដើម្បីរួមចំណែកធានានូវសន្តិសុខស្បៀង កាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀង»។

សូមជម្រាប់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី “ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម”៕