2024-07-01 05:07
26

កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាផ្លុវការសារជាថ្មីថា៖ ការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន់តេជោ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលជាថ្ងៃពិសេសចំថ្ងៃខួបកំណើតសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព ដែលតួអង្គផ្តួចគំនិត និងធ្វើឱ្យព្រែកជីកនេះលេចចេញជារូបរាងឡើង។

ថ្លែងក្នុងពិធីបា្ររព្វទិវាមច្ឆជាតិ ១ កក្កដា ២០២៤ នៅចំណុច បឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា៖ «សម្តេចតេជោ គឺជាផ្តូចគំនិតឱ្យព្រែកជីកធ្វើទៅបាន និងបានដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព តាមគោលនយោបាយ ឈ្នះឈ្នះដែលមានការចូលរួមពីសំណាក់ប្រជាជននៅទូទាំងប្រទេស»។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសឱ្យប្រជាពលរដ្ឋនាំគ្នាចូលរួមតាមការប្រសាសន៍របស់សម្តេចតេជោ ធ្លាប់លើកឡើងថា៖ «សូមឱ្យប្រជាពលរដ្ឋទាំងអស់នៅតាមបណ្តារាជធានី ខេត្ត រដ្ឋបាលរាជធានី ខេត្ត សាលាស្រុក ក្រុង ខ័ណ្ឌ ឃុំ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋឱ្យគោះជួង ទូងស្គរ វាយប៉ោត គោះដើមឈើ និងនៅយប់ថ្ងៃទី០៥ សីហា បាញ់កាំជ្រួចដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូនណន់តេជោតែម្តង»។

សម្តេចធិបនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖ «គម្រោងព្រែកជីកហ្វូណន់តេជោនេះ ដែលជាគម្រោងប្រវត្តិសាស្ត្របង្កើតឡើងដោយកូនខ្មែរ ដើម្បីកូនខ្មែរនៅថ្ងៃអនាគត់ ដែលសមិទ្ធិផលដែលកូនខ្មែរមានមោទនភាពបំផុត ទន្ទឹមនឹងគម្រោងផ្សេងៗដទៃជាច្រើនទៀត»៕