2024-08-29 04:08
59

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានសរសេរបង្ហោះនៅលើបណ្តាញសង្គមថា៖ «ទោះមាន ឬក្រ ត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹង មានសីលធម៍ គុណធម៍ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ ពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច»។

សម្តេចតេជោ បានសរសេរនូវខ្លឹមសារយ៉ាងដូច្នេះថា៖ «គ្រាប់ពេជ្រ៥គ្រាប់ដែលពុកម៉ែកែឆ្នៃដោយផ្ទាល់ដៃ។ ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិនយើងចេះកែឆ្នៃវា និងប្រើប្រាស់វាឲ្យមានប្រយោជន៍»។ សម្តេចតេជោ បានសរសេរបន្ថែមទៀតថា៖ «មាស ឬពេជ្រ នឹងគ្មានតម្លៃ ឬតម្លៃតិចប្រសិនយើងមិនចេះកែឆ្នៃ ឬយកវាទៅទុកចោល»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ទោះមាន ឬក្រ ត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹង មានសីលធម៍ គុណធម៍ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ ពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច»។ 

សម្តេចតេជោ បានបញ្ជាក់ទៀតថា៖ «បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុត គឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្តាយ ឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម»៕