ភ្នំពេញ៖នាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក KimHan-Gil ប្រធាន គណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបលោកKimHan-Gil បានសម្ដែងការកោតសរសើរការអភិវឌ្ឍដ៏ ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជានិងបានបង្ហាញនូវសុទិដ្ឋិនិយមថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតីកម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។
ជាមួយគ្នានោះលោកKimHan-Gil បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនង ដ៏ល្អប្រសើររវាងប្រទេសទាំងពីរនិងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ពលករកម្ពុជានៅកូរ៉េក្នុងការជំរុញកំណើនសេដ្ឋកិច្ចព្រមទាំងបានលើកឡើងថា «រដ្ឋាភិបាលកូរ៉េចាត់ទុកថាពលករបរទេសរួមទាំងពលករកម្ពុជានៅកូរ៉េគឺជាដៃគូសំខាន់ក្នុងការជំរុញកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ»។
ជាការឆ្លើយតបសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានសម្ដែងនូវការពេញចិត្ត ចំពោះការ រីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបានដំឡើងកម្រិតទំនាក់ទំនងដល់“ភាពជាដៃគូយុទ្ធសាស្ត្រ”កាលពីខែឧសភាឆ្នាំ២០២៤ ដែលការណ៍នេះកាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជាកូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។
សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលតែងតែបានជួយដល់ការកសាងនិងអភិវឌ្ឍកម្ពុជាតាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការបណ្ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យធនាគារកសិកម្មកម្មន្តសាលនិងឧស្សាហកម្មជាដើម។សម្ដេចបវរធិបតីវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកូរ៉េដែលបានផ្តល់ការគាំពារដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ។
មុននឹងបញ្ចប់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យលោកKimHan-Gilបន្តកិច្ចសហការដ៏ល្អនិងសកម្មជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវ សមិទ្ធផលជាប្រយោជន៍ដល់ប្រទេសទាំងពីរផងដែរ៕