ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅព្រលប់ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានបង្ហោះសារនយោបាយយ៉ាងដូច្នេះថា៖ «បើទោះបីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិក មិនទាន់ប្រកាសផ្លូវការ ប៉ុន្តែលទ្ធផលបណ្តោះអាសន្នបានបង្ហាញលោក ដូណាល់ ត្រាំ បានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួន នឹងត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក!»។
សម្តេចតេជោបានបញ្ជាក់ក្នុងសំណេរថា៖ ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សំគាល់របស់ខ្ញុំ មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន គឺ៖
ទី១៖ សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួន ដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ។ ដែលចំណុចនេះបង្ហាញថា អាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាន និងកំពុងមានមេដឹកនាំជាស្រ្តី ដូចជា នៅប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។
ទី២៖ ទំនងព្រះបានចារមកថា លោក ដូណាល់ ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ លើកទី១ ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ប្រកួតឈ្នះលោកស្រី ហីឡារី គ្លិនតុន។ នៅឆ្នាំ២០២៤ នេះ លោកប្រកួតជាមួយស្ត្រីទៀត គឺលោកស្រី ហារីស ហើយទទួលបានជោគជ័យទៀត និង
ទី៣៖ មុនការបោះឆ្នោត លោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោក អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម ដែលហៅថា «សន្តិភាពនិយម» ទើបសន្លឹករបស់លោក ត្រាំ ទទួលបានជោគជ័យ ដូច្នេះការឈ្នះរបស់លោក ត្រាំ បង្ហាញពីពលរដ្ឋអាមេរិកស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុងអ៊ុយក្រែន និងអ៉ីស្រាអែល។
សូមម្រាបថា លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតជាថ្មី នឹងក្លាយជាប្រធានាធិបតីដែលកាន់តំណែង២អាណត្តិជាប់គ្នា បន្ទាប់ពីបានយកឈ្នះលោកស្រី កាម៉ាឡា ហារីស ដោយទទួលបានសំឡេងប្រតិភូតំណាងលើសពី ២៧០។ ការឈ្នះការបោះឆ្នោតជាថ្មីរបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យលោកក្លាយជាប្រធានាធិបតីអាម៉េរិកទី ៤៧ ផងដែរ៕