2024-06-16 06:06
164

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីនិងលោកជំទាវ អញ្ជើញ ចូលរួមប្រារព្ធពិធីក្រុងពាលីសាងសង់បង្កាន់ដៃនាគ និងកែសម្រួលព្រះភក្រ្តព្រះអង្គធំ នៅកំពូលភ្នំឥសីបតមៈពិធីតាម បែបព្រហ្មញ្ញ សាសនានេះ ត្រូវបានធ្វើឡើងព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ នៅកំពូលភ្នំឥសីបតមៈ(ភ្នំស្វាយ )ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយ មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម  ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ ខាំ ភៀន ប៊ូ ថង ព្រមទាំង អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។
ព្រះពុទ្ធបដិមាក្នុងទម្រង់រចនាបថ ទ្រង់ផ្ជាញ់មា ស្ថិតនៅលើកំពូលឥសីបតមៈនេះគឺផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម ថង សាវុន អតីតអភិបាល
   ខេត្តរតនគិរី មានកម្ពស់ ១៥,៥ម៉ែត្រ ព្រះភ្នែន ១០ម៉ែត្រ ទម្ងន់ជាង ៣០០តោន សាងសង់ឡើងពីប្រភេទថ្មភក់យកមកពីខេត្តកំពង់ធំ ដោយបានចាប់ផ្តើមដំណើរការសាង
សង់កាលពីឆ្នាំ២០១៧។ ហើយការរៀបចំពិធីក្រុងពាលីថ្ងៃនេះ ដើម្បីបួងសួងសុំសេចក្តីសុខក្នុងការសាងសង់ បង្កាន់ដៃនាគ និងកែសម្រួលព្រះភក្រ្តអោយត្រូវតាម
រចនាបថខ្មែរ។
   គួរបញ្ជាក់ថា ភ្នំឥសីបតមៈ (ហៅភ្នំស្វាយ) ត្រូវបានរាប់បញ្ចូលជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏ស្រស់បំព្រងមួយក្នុងខេត្តរតនគិរី។ បច្ចុប្បន្នទីដ្ឋានដ៏សែនមនោរម្យមួយនេះកំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនក្នុងមួយថ្ងៃៗ ទៅទស្សនាកម្សាន្តគយគន់ព្រះសូរិយាហៀប អស្តង្គត ដ៏ស្រស់ស្អាត គយគន់ទិដ្ឋភាព ទីក្រុងបានលុងទាំងមូល ព្រមទាំងបានថ្វាយបង្គំព្រះអង្គបរិនិពាន្វ និងព្រះពុទ្ធប្បដិមាអង្គធំនេះផងដែរ៕