2023-12-11 12:12
333

ព្រះសីហនុ៖ ស្ត្រីម្នាក់មានប្តីជនជាតិចិនបានសម្រេចចិត្តបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលចោលកូនតូចៗ ចំនួន ០៣នាក់ សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះប្តីវិលត្រឡប់ទៅប្រទេសចិនជួបជុំប្រពន្ធកូនគេវិញ។ 
   ករណីស្ត្រីមានប្តីជនជាតិចិន ចង.កសម្លាប់ខ្លួន ខាងលើ កើតឡើងនៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅក្នុងផ្ទះម្តុំភូមិថ្មី ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ 
   តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរូបនេះ មានប្តីជាជនជាតិចិន បច្ចប្បន្នបុរសជាប្តីបានទៅប្រទេសគេវិញបាត់។ ចំណែកស្ត្រីរូបនេះ និងកូនតូចៗ សព្វថ្ងៃជួលបន្ទប់គេស្នាក់នៅក្នុងក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ 
   បើតាមមន្ត្រីដដែលបានប្រាប់ទៀតថា ស្ត្រីរូបនេះគេឃើញស្លាប់ ដោយមានខ្សែចង.ក។ 
   ទោះជាយ៉ាងនេះក្តី ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យធ្វើកោសល្យវិច្ចយ័តាមនិតិវិធីជំនាញ ៕