ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកែប និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប បានអញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អណត្តិទី៤ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កែន សត្ថា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ឯកឧត្តម សំ សារីន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានបក្សខេត្ត រួមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងសមាជិកក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបេក្ខជនពេញសិទ្ធិ និងបម្រុងសរុបប្រមាណ២៥៥នាក់ ។
បន្ទាប់ពីបានស្តាប់ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ រួមមក ឯកឧត្តម សំ សារីន សមាជិកគណកម្មាធិការកណ្តាល អនុប្រធានប្រចាំការ ក្រុមការងារគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអាន សេចក្តីសម្រេច ទទួលស្គាល់ជាផ្លូវការ បញ្ជីឈ្មោះបេក្ខជន បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អណត្តិទី៤ ឆ្នាំ២០២៤ សរុប៨០រូប ក្នុងនោះ ក្រុមប្រឹក្សាខេត្ត ពេញសិទ្ធ១៥ បម្រុង១៥រូប ក្រុមប្រឹក្សាក្រុង ពេញសិទ្ធ១៣ បម្រុង១៣រូប និងក្រុមប្រឹក្សាស្រុក ពេញសិទ្ធ១៣ បម្រុង១៣រូប។
មានប្រសាសន៍ ថ្លែងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុក នាឱកាសពេលនោះ ឯកឧត្តម កែន សត្ថា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកែប បញ្ជាក់ថា យុទ្ធនាការឃោសនានេះ មានរយៈពេល ៨ ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ហើយ ការបោះឆ្នោត និងប្រពឹត្តទៅ នៅថ្ងៃទី ២៦ ឧសភា ត្រូវនឹងថ្ងៃអាទិត្យ ខាងមុខ ឯកឧត្តមបន្តថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍសង្គមជាតិយើង ពិសេសការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។
ក្នុងនោះឯកឧត្តម បានណែនាំដល់សមាជិកគណបក្ស អនុវត្តអោយបានខ្ជាប់ខ្ជួន តាមសេចក្តីណែនាំរបស់ គជប និង លិខិត បទដ្ឋានគតិយុត្តិពាក់ពាក់ពន្ធ ដើម្បីអោយដំណើការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ទាក់ទាញបាននូវការគាំទ្រជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះដាច់១០០ភាគរយ។(សឹង រ៉ាត់)