ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញមុខមុខសញ្ញាចោរលួចកាត់ខ្សែភ្លើងនៅឃុំទួលទទឹងយ៉ាងសកម្មក្រោយពីស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញនគរបាលបាលស្រុកព្រៃនប់ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលបាលរដ្ឋបាលឃុំទួលទទឹង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីអំពើលួច (ខ្សែភ្លើង) ស្ថិតនៅក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ យកមកសាកសួរតែម្តង។
ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ដូចខាងក្រោម៖
*១-ឈ្មោះ យ៉ុក ហន ភេទប្រុស អាយុ២៥ឆ្នាំ មិនពិតប្រាកដ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
*២-ឈ្មោះ ហ៊ួ ហាន់ ភេទប្រុស អាយុ៣០ឆ្នាំ មិនពិតប្រាកដ មានទីលំនៅ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
* ៣-ឈ្មោះ ងីមគី ភេទប្រុស អាយុ២០ឆ្នាំ មិនពិតប្រាកដ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
*៤-ឈ្មោះ សុខឃឿន ថុនា ភេទប្រុស អាយុ១៤ឆ្នាំ មិនពិតប្រាកដ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្តុតាងចាប់យករួមមាន ៖
-កាំបិតបុ័ងតោដងឈើចំនួន០១ដើម
-ពិលចំនួន០២
-ស្នរចាក់ត្រីចំនួន០១ដើម
-ខ្សែភ្លើងចំនួន០១ដុំប្រវែងប្រហែល១៧.៥ម៉ែត្រ ។
បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់៕