(កំពត)កាលពីថ្ងៃទី ២ ខែតុលារហូតដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣នេះ លោក លាង រឿនសុធី អភិបាលក្រុងកំពតបានដឹកនាំកងកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងកំពត បានចុះវាយកំន្ទេចរុះរើសំណង់ដែលមិនមានររៀបរៀបរយនៅលើដីចំណីធ្នេរព្រែកកំពង់បាយនៅផ្នែកត្រើយខាងលិច ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់អណ្ដូងខ្មែរ បន្ទាប់ពីឱសានវាទនៃសេចក្តីជូនដំណឹងបានចូលមកដល់។
បើយើងតាមការលើកឡើងរបស់ លោក ម៉ែន វណ្ណារ៉ា អភិបាលរងក្រុងកំពត បានឱ្យដឹងថា បើផ្អែកតាមកាលកំណត់ឱសានវាទនៃលិខិតជូនដំណឹងរបស់សាលាក្រុងកំពតបានចូលមកដល់ ហើយប្រជាពលរដ្ឋដែលជាម្ចាស់សំណង់បានធ្វើការយឺតយ៉ាវក្នុងការរុះរើ លោក លាង រឿនសុធី អភិបាលក្រុងកំពត បានដឹកនាំកងកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង និងបានយកគ្រឿងចក្រចុះមកវាយកំន្ទេចរុះរើសំណង់លើដីចំណីធ្នេរព្រែកកំពង់បាយនៅផ្នែកត្រើយខាងលិច ដែលស្ថិតនៅក្នុងសង្កាត់អណ្តូងខ្មែរក្រុងកំពតខេត្តកំពត ផ្តល់លទ្ធភាពទុកជូនអាជ្ញាធរខេត្តកំពតដើម្បីស្ថាបនាផ្លូវ និងធ្វើជាសួនច្បារដើម្បីបម្រើផលប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពត។
អាជ្ញាធរក្រុងកំពតនិងបន្តប្រតិបត្តិការនេះធ្វើនៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣នេះបន្តទៀតទើបបានរុះរើសំណង់រួចរាល់នៅក្នុងចំណោមដែលមានសំណង់ជាង ១០ កន្លែងទៀតដែលចាប់ពីគល់ស្ពានឥន្ទធនូរហូតដល់ទៅចំណុចចំណោត់ទូកទេសចរដែលមានផ្លូវស្រាប់។
ក្នុងប្រតិបត្តិការនេះបានប្រព្រឹត្តទៅជាធម្មតាដោយមិនមានការរារាំងស្ទះពីជនណាម្នាក់អ្វីនោះឡើយដែលធ្វើការហាក់ដូចយឺតយ៉ាវនោះដោយសារប្រជាពលរដ្ឋជាម្ចាស់សំណង់ ខ្វះឧបករណ៍ក្នុងការរុះរើទើបតម្រូវឱ្យរដ្ឋបាលក្រុងយកគ្រឿងចក្រចុះមកវាយកំន្ទេចរុះរើសសំណង់ជាប្រភេទបេតុងនោះ។
ចំណែកឯសំណង់ចាប់ពីគុលស្ពានថ្នល់រថភ្លើងរហូតដល់ស្ពានឥន្ទធនូ រដ្ឋបាលក្រុងកំពតនិងចាប់ផ្តើមអនុវត្តក្រោយមានសេចក្តីណែនាំពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតសិន។
សូមរំលឹកផងដែរថាខណ:ពេលអាជ្ញាធរនិងមន្ត្រីជំនាញចុះវាស់វែងកំណត់ទីតាំងដើម្បីស្ថាបនាជាសមិទ្ធផលថ្មីនៅលើដីឆ្នេរព្រែកកំពង់បាយនៅផ្នែកត្រើយខាងលិច ឱ្យប្រជាពលរដ្ឋដែលបានធ្វើកិច្ចសន្យាថានិងព្រមរុះរើនោះដោយខ្លួនឯង ដោយកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
នេះហើយជាជំហានដំបូង ដែលរដ្ឋបាលក្រុងកំពតបានចាប់ផ្តើមអនុវត្តចាប់ពីចំណុចគុលស្ពានឥន្ទធនូ រហូតដល់ស្ពានត្រើយកោះ ដែលស្ថិតនៅក្នុងទឹកដីភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរក្រុងកំពត។
ជំហានបន្តបន្ទាប់ រដ្ឋបាលក្រុងនឹងអនុវត្តចាប់ពីចំណុចគុលស្ពានថ្នល់រថភ្លើងរហូតដល់ស្ពានឥន្ទធនូ ដែលស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរក្រុងកំពតខេត្តកំពតបន្តទៀត។
ក្រោយពីការរុះរើសំណង់រួចរាល់ រដ្ឋបាលខេត្តនឹងចាប់អនុវត្តគម្រោងកែលម្អសោភ័ណភាពដោយស្ថាបនាផ្លូវមួយខ្សែ និងរៀបច្រាំងព្រែកពីចំណុចគុលស្ពានរថភ្លើងរហូតដល់ស្ពានត្រើយកោះ ដើម្បីបំរើឱ្យវិស័យទេសចរណ៍ជាតិនិងអន្តរជាតិ គឺដើម្បីទុកសម្រាប់ជាប្រយោជន៍រួមទាំងអស់គ្នារបស់ពលរដ្ឋនៅក្នុងខេត្ត។(សឹង រ៉ាត់)