កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានរំពឹងទុកថា ក្មួយៗដែលបានប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំនេះ នឹងក្លាយជាធនធានដ៏មានតំលៃក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។ នេះជាការលើករបស់លោកអភិបាល ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់រង្វាន់ម៉ូតូដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រទុតិយភូមិ៖ ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួន ១៧នាក់ នៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។
លោក វ៉ី សំណាង បានលើកឡើងថា៖ ម៉ូតូដែលបានផ្តល់ឱ្យ គឺជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់កូនក្មួយម្នាក់ៗ មួយវិញទៀត ក៏បង្ហាញពីការគិតគូរ និងយកចិត្តទុកបន្ថែមទៀត ដល់មធ្យោបាយធ្វើដំណើរក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមផងដែរ។ ដូច្នេះម៉ូតូម្នាក់មួយគ្រឿងដែលផ្តល់ឱ្យនាពេលនេះ និងដឹកកូនក្មួយឱ្យទៅបន្តចាប់យក និងក្រេបយកចំណេះដឹងថ្មីៗបន្ថែមទៀត ពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅថ្នាក់មហាវិទ្យាល័យ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដែលពោរពេញដោយដំណេះដឹង និងសមត្ថភាព។
អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការកោតសរសើរចំពោះកូនក្មួយទាំងអស់ ដែលបានលើកកម្ពស់កិត្តិយសខ្លួនឯង គ្រួសារ និងសង្គមជាតិ ពិសេសមុខមាត់ខេត្តកំពង់ស្ពឺ តាមរយៈការខិតខំរៀនសូត្ររហូតទទួលបាននិទ្ទេសល្អ។ មិនតែប៉ុណ្ណោះលទ្ធផលដែលកូនក្មួយទទួលបាននាពេលនេះ ក៏បានបង្ហាញឱ្យមហាជនដឹងថា កូនចៅអ្នកកំពង់ស្ពឺ គឺពិតជាមានឈាមជ័រជាអ្នកសិក្សា រៀនសូត្រ និងឈាមជ័រជាអ្នកប្រាជ្ញពិតប្រាកដ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើង និងគូសបញ្ជាក់ថា «ការទទួលជោគជ័យរបស់ក្មួយៗនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ពីសំណាក់ លោកគ្រូ អ្នកគ្រូ គ្រប់កម្រឹតសិក្សាដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់ បង្រៀន ផ្តល់ចំណេះដឹងផងដែរ។ លោកគ្រូ អ្នកគ្រូ ជាដើមចមដែលធ្វើឱ្យកូនក្មួយមានថ្ងៃនេះ ដូច្នេះលោកគ្រូ អ្នកគ្រូ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សការខិតខំអំណត់ព្យាយាមក្នុងការបំពេញភារកិច្ច ជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរចំណេះដឹងព្រមទាំងទូន្មាន សិស្សានុសិស្សឱ្យធ្វើអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ គោរពចាស់ទុំ តាមគំនិតថ្មី នៃការអប់រំ គឺ «រៀនដើម្បីមានចំណេះដឹង, រៀនដើម្បីមានចំណេះធ្វើ, រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម» បានធ្វើឱ្យកូនក្មួយទាំង ១៧រូប ក្លាយជាគ្រាប់ពេជ្រដ៏មានតំលៃរបស់ខេត្តកំពង់ស្ពឺ ដែលអនាគតកូនក្មួយ និងក្លាយជាកម្លាំងចលករ នៃការអភិវឌ្ឍសង្គមជាតិ។
ក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំលឹកដល់កូនក្មួយៗឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ នៅថ្នាក់ឧត្តមឱ្យទទួលបានលទ្ធផលល្អប្រសើរ និងឈានទៅបញ្ចប់ការសិក្សាដោយជោគជ័យ ហើយក្រោយបញ្ចប់សូមកូនក្មួយយកនូវចំណេះដឹង និងជំនាញដែលបានពីការសិក្សាមកអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺយើងវិញ ប៉ុន្តែក្នុងកំឡុងបន្តការសិក្សានៅថ្នាក់ឧត្តមកូនក្មួយត្រូវបង្កើនការប្រុងប្រយត្ន័ក្នុងការធ្វើដំណើរដើម្បីសុវត្ថិភាព និងត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕