ខេត្តស្ទឹងត្រែង៖ ទីលានទុកដាក់សំរាមដែលមានទីតាំងក្នុងភូមិសាស្ត្រភូមិអូត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងសាងសង់លើផ្ទៃដីជាង២០ហិកតា មានចម្ងាយពីទីរួមខេត្តប្រមាណជាង១០គីឡូម៉ែត្រ ដែលជា ទីតាំងផ្ទុកសំរាមធំមួយទំហំជាង១ម៉ឺន៥ពាន់ម៉ែត្រការ៉េ និងអាងប្រព្រឹត្តិកម្មចំនួន៤ រួមនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ដែលត្រូវចំណាយថវិកាសាងសង់ជាជំនួយហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារ អភិវឌ្ឍន៍អាស៊ីជិត៥លានដុល្លា បានសាងសង់រួចរាល់ហើយ។
លោកឈិន ឋានៈ ទីប្រឹក្សាបច្ចេកទេសសាងសង់ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងបានបញ្ជាក់ថា សំណង់ទី លានទុកដាក់សំរាមនេះ បានស្ថាបនាឡើងនៅថ្ងៃទី០៨ មេសាឆ្នាំ២០២២ និងបានបញ្ជាប់ការសាងសង់នៅពាក់ កណ្តាលខែធ្នូឆ្នាំ២០២៣នេះ ហើយក្រុមបច្ចេកទេសនិងប្រគល់សមិទ្ធផលនេះទៅឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីបើកដំណើរការឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងការចុះពិនិត្យទីលានចាក់សំរាមថ្មី លោកស្វាយ សំអ៊ាងអភិបាលខេត្ត មានប្រសាសន៍ថា នេះជាសមិទ្ធិផលថ្មីមួយទៀតមបន្ទាប់ពីប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទទួលបានស្ថាននីយ៍ទឹកស្អាត កំពុងប្រើប្រាស់សព្វថ្ងៃនេះ ហើយទីលានចាក់សំរាមនេះក៍ត្រូវដាក់ដំណើរការឲ្យនាំយកសំរាមមកទុកដាក់ទៅតាមបច្ចេកទេសនៅដើមឆ្នាំ២០២៤ខាងមុខនេះដែរ។
លោកមានប្រសាសន៍ទៀតថា ជាមួយនឹងខេត្តទទួលបានសមិទ្ធផលនេះ អាជ្ញាធរពាក់ព័ន្ធត្រូវត្រួតពិនិត្យទៅ លើក្រុមហ៊ុន អ្នកម៉ាវការដឹកជញ្ជូនសំរាមធ្វើយ៉ាងណាមានការទទួលខុសត្រូវ គិតអំពីផលប៉ះពាល់តាមដងផ្លូវ នៅពេលប្រមូលដឹកមក,ចៀសវាងការជ្រុះរាយប៉ាយ ដែលបង្កផលប៉ះពាល់ សោភណ្ឌភាពទីក្រុងរបស់យើង ក្នុងនាមអាជ្ញាធរនិងជំនាញ យើងនឹងធ្វើការ ណែនាំរឹតបន្តឹង ថែមទៀតចំពោះអ្នកម៉ាវការប្រមូល សំរាមទាំង ឡាយនេះ ដើម្បីឲ្យកត់ទុកដាក់ដឹកជញ្ជូនយ៉ាងម៉េចឲ្យមានសុវត្ថិភាព ជៀសវាងវាធ្លាក់រាយប៉ាតាមផ្លូវ វាធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈ ឬបង្ករបញ្ហាផ្សេងៗទៅដល់សាធារណជន ហើយយើងនិងខិតខំធ្វើយ៉ាងណា ឲ្យការដឹកជញ្ជូនសំរាមនេះ ឲ្យមានសុវត្ថិភាពទាំងតាមដងផ្លូវ ហើយរហូតមកដល់ទីតាំងនេះ ទៅតាមការកំណត់។
លោកជា ហុកលេង អភិបាលរងក្រុងស្ទឹងត្រែង ទទួលគ្រប់គ្រងផ្នែកបរិស្ថានបានទទួលស្គាល់ថា ប្រការនេះលោកនឹងធ្វើការត្រួតពិនិត្យលើក្រុមហ៊ុនប្រមូលសំរាម និងណែនាំឲ្យយកចិត្តទុកដាក់និងប្រើប្រាស់រថយន្តឲ្យត្រូវទៅតាមលក្ខណៈស្តង់ដានៃការដឹកជញ្ជូន។
លោកបន្តថា នៅឆ្នាំ២០២៤នេះក្រុមហ៊ុនត្រូវតែអនុវត្តបានល្អប្រសើរជាងឆ្នាំចាស់ ព្រោះខេត្តយើងមានទីលានទុកដាក់សំរាមត្រឹមត្រូវហើយ អាជ្ញាធរក្រុងមានរថយន្តដឹកសំរាមថ្មី មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ បញ្ជៀសផលប៉ះពាល់ផ្នែកសុខភាពសាធារណៈដែលក្រសួង បរិស្ថានកំពុងត្រូវយកចិត្តទុកដាក់ផងដែរនោះ។
សូមបញ្ជាក់ថា ទីលានចាក់សំរាមនៅខេត្តស្ទឹងត្រែងសាងសង់បានរួចរាល់ហើយនៅពាក់កណ្តាលខែធ្នូនេះ។ ទីលាននេះមួលដ្ឋានមួយបានលើកកម្ពស់ផ្នែកបរិស្ថានឲ្យមានភាពល្អប្រសើរឡើង ទៅតាមការគ្រោងទុក ព្រោះសមិទ្ធផលនេះត្រូវចំណាយថវិកាសាងសង់ជិតទៅ៥ លានដុល្លា និងដាក់ដំណើរការឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២៤នេះ៕