គុនខ្មែរ៖ អ្នកលេងជង្គង់ហោះ មោងឬស្សី កីឡាករ ប៉ុង ពិសិដ្ឋ បានហោះឆ្លងដែនទៅធ្វើព្យុះ ធ្វើភ្លៀង នៅក្នុងមហាព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់នាយករដ្ឋមន្រ្តីឡាវ ដែលបានធ្វើឡើងនៅពហុកីឡាដ្ឋាន ចាវ អានុវង់ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅរាត្រីថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ ពេលនេះត្រូវបានអ្នករៀបចំកម្មវិធីប្រកួតប្រដាល់នៅប្រទេសឡាវ កត់ត្រាឈ្មោះកីឡាករគុនខ្មែររូបនេះទុក ចង់ឲ្យទៅប្រកួតសាកល្បងក្បាច់គុនជាថ្មីម្ដងទៀត...។ គួរបញ្ជាក់ថាកីឡាករគុនខ្មែរចំនួន២រូប ដែលទទួលបានឳកាសចេញទៅបញ្ចេញស្នៀតប្រយុទ្ធគុនខ្មែរ ជាលទ្ធផលចាញ់ពិន្ទុម្នាក់ និងស្មើពិន្ទុម្នាក់ជាមួយម្ចាស់ផ្ទះឡាវ។ ក្រុមអ្នកចម្បាំងគុនខ្មែរទាំង២រូប ខាងលើនេះរួមមាន៖ កីឡាករគុនខ្មែររហ័សនាមមេទ័ពធំ សូត្រ ប៊ុនធី បានចាញ់ពិន្ទុអ្នកលេងគុនឡាវ កីឡាករ អ៊ីង ភេត និងកីឡាករគុនខ្មែររហ័សនាមអ្នកលេងជង្គង់ហោះ ប៉ុង ពិសិដ្ឋ បានស្មើពិន្ទុជាមួយអ្នកលេងគុនឡាវ ដាន ស៊ីកត។ នៅក្នុងមហាព្រឹត្តិការណ៍ប្រកួតនេះដែរសង្កេតឃើញថា អ្នកលេងជង្គង់ហោះស្រុកមោងឬស្សី ប៉ុង ពិសិដ្ឋ ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នករៀបចំកម្មវិធីប្រដាល់ឡាវ ខណៈពេលដែលបានឃើញពីបច្ចេកទេសប្រយុទ្ធ ដែលមានស្ទើរគ្រប់ស្នៀតគុនខ្មែរ របស់កីឡាកររូបនេះ ធ្វើឲ្យថ្នាក់ដឹកនាំកីឡាប្រដាល់គុនឡាវ កាន់តែចង់ស្គាល់ឲ្យបាន ច្បាស់ថា តើកីឡាករ ប៉ុង ពិសិដ្ឋ គឺជាអ្នកណា មកពីណា? ជាពិសេចង់ឲ្យមានជំនួបរវាងអ្នកលេងជង្គង់ហោះមោងឬស្សីរូបនេះ ប៉ះជាមួយកំពូលអ្នកលេងគុនឡាវជាថ្មីម្ដងទៀតនាឳកាសក្រោយទៀតផងដែរ។ ទោះយ៉ាងណា នេះជាលទ្ធផលមួយដែលអ្នកគាំទ្រគុនខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំរីករាយពេញចិត្ត និងអាចទទួលយកបាន ពីព្រោះកីឡាតែងមានឈ្នះមានចាញ់ជារឿងធម្មតា។ ប៉ុន្តែ អ្វីដែលពិសេសអស្ចារ្យ និងមានមោទនភាពបំផុតនោះ គឺអាចផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ និងបញ្ជ្រាបពាក្យ ”គុនខ្មែរ” នៅលើឆាកអន្តរជាតិទៀតផង។ យ៉ាងណាមិញគេនៅចាំបានថា ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត ពីលោកបណ្ឌិត ម៉េង សុភ័ណ្ឌ អគ្គនាយកស្ថានីយទូរទស្សន៍ MSJ TV រហូតធ្វើឲ្យពាក្យគុនខ្មែរបានលេចចេញជារូបរាងឡើងនៅលើសង្វៀន និងអាវមានពាក្យ គ្រុឌគុនខ្មែរ នៅក្នុងមហាព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់នាយករដ្ឋមន្ត្រីឡាវថែមទៀតផង។ សូមបញ្ជាក់ថា ការនាំយក កីឡាករគុនខ្មែរមីនី ចេញទីប្រកួតនៅលើសង្វៀនប្រដាល់ ក្នុងទឹកដីប្រទេសឡាវនាពេលនេះ ក្រោមការឧប្បត្ថមគាំទ្រផ្ដាច់មុខដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមានការសហការជាមួយលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គនាយកស្ថានីយទូរទស្សន៍ MSJ TV និងមានការរួមដំណើរដោយលោក ស៊្រឺ ស្រេង ហៅសំណព្វ ជាប្រធានស្ថាប័ន ISKA ពិភពលោកប្រចាំកម្ពុជា និងគ្រូបង្វឹក រួមជាមួយក្រុមការងារមួយចំនួនទៀតផងដែរ។ ជាមួយគ្នានេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់នាយករដ្ឋមន្រ្តីឡាវ ចំនួន៥០,០០០,០០០ គីប ប្រហាក់ប្រហែល (១០លានរៀល) ដែលមានលោកបណ្ទិត ម៉េង សុភ័ណ្ឌ ជាដំណាងដ៏ខ្ពង់ខ្ពស់ក្នុងការប្រគល់ជូនថវិកានេះផងដែរ ៕