2023-08-01 03:08
361

ភ្នំពេញ​៖​ យោងតាម​ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣​នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ដូច្នេះ​សូម​បងប្អូន​បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ។

 ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈ្មោះ ខាណុន ( KHANUN ) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន ។   

លក្ខណៈទាំងនេះនឹងធ្វើឱ្យ៖ 

១-តំបន់ទំនាបកណ្តាល ៖

   សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C 

   សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C 

   អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។   

២-តំបន់ខ្ពង់រាប ៖ 

   សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C 

   សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C 

   អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ 

៣-តំបន់មាត់សមុទ្រ ៖ 

   សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 

   សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C                             

   អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕