2023-11-03 03:11
358

ប៉ៃលិន÷បើតាមប្រភពពីលោកមេភូមិអូរប្រើសឲ្យដឹងថា÷ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នា២០២៣ វេលាម៉ោង ១៥និង០០នាទី មានករណីបុរសម្នាក់បានយកថ្នាំបាញ់ស្មៅជាប្រភេទថ្នាំទឹកខៀវយកទៅផឹកជិតពាងទឹកអស់៣គម្រប ក្រោយមកជនរងគ្រោះក៏ស្រែកឱ្យផ្លៃជួយយកទៅមន្ទីរពេទ្យខេត្តប៉ៃលិនផង។

ប្រភពពីលោកមេភូមិបានបន្តថា÷បន្ទាប់ពីជនរងគ្រោះបានបញ្ជូនទៅមន្ទីររួច លោកគ្រូពេទ្យក៏បានប្រាប់ជំងឺជនរងគ្រោះធ្ងន់ធ្ងរ  ក្រុមគ្រួសារជនរងគ្រោះក៏បានសម្រួលគ្នាជាលោកគ្រូពេទ្យជំនាញត្រូវបញ្ជូនជនរងគ្រោះទៅព្យាបាលនៅពេទ្យខេត្តបាត់ដ៏បង។

ជនរងគ្រោះខាងលើមានឈ្មោះ ហឿន ស៊ាងហៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ នៅចំណុចឡូ៥ ស្ថិតនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។.ករណីបុរសម្នាក់ខាងលើដែលផឹកថ្នាំទឹកខៀវ.បងប្អូនប្រជាពលរដ្ឋពួកគាត់និយាយបន្តគ្នាថា ជំងឺនេះ.មានសង្ឃឹមតិច។ដោយ,ស សារឿន