កំពង់ចាម៖ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ និងលោកជំទាវ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារចុះពង្រឹងមូលដ្ឋានភូមិអង្គជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម បានបន្តចុះធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ថ្ងៃទី១៥ នៃថ្ងៃបើកយុទ្ធនាការ។
សកម្មភាពក្រុមការងារនាំគ្នាហែក្បួនឃោសនាតាមដងផ្លូវ និងចាក់ឧឃោសនស័ព្ឌអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការប្តេជ្ញាការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើនទៅមុខទៀត ជាពិសេសអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមនូវឯកសារអត្តសញ្ញាណបណ្ណ និងលិខិតបញ្ជាក់ផ្លូវការសម្រាប់ទៅបោះ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា និងគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវស្របតាមគោលការកំណត់ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប។
សកម្មភាពក្រុមការងារចុះមូលដ្ឋានភូមិអង្គជ័យលើនេះ ក្រោមការដឹកនាំដោយឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមអ្នកសារព័ត៌មាន អេឡិចត្រូនិក អឹមអេសជេ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំមហាខ្ញូង ជាប្រធានក្រុមការងារចុះពង្រឹងភូមិអង្គជ័យលើ រួមជាមួយអនុប្រធាន សមាជិកសមាជិកា អស់លោកចាងហ្វាង និងសហការីជាអ្នកសារព័ត៌មាន ដោយសហការជាមួយសាខាបក្សភូមិផដើងដែរ។
ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមអ្នកសារព័ត៌មាន អេឡិចត្រូនិក អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំមហាខ្ញូង ជាប្រធានក្រុមការងារចុះពង្រឹងភូមិអង្គជ័យ បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីរបោះឆ្នោតសូមកុំភ្លេចអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នាដោយភ្ជាប់យកទៅជាមួយអត្តសញ្ញាណបណ្ណ និងឯកសារបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឲ្យបានត្រឹមត្រូវក្នុងក្នុងករណីបាត់ ឬខួចអត្តសញ្ញាណបណ្ណ។
សូមជម្រាបថា សម្រាប់ថ្ងៃនេះ ជាថ្ងៃទី១៥ នៃការបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយនិមួយៗដែលបានចុញឈ្មោះក្នុងបញ្ជីបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕