2023-11-25 12:11
507

  ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករសប្បាយចិត្តប្រមូលផលស្រូវប្រភេទម្លិះស និងម្លិះក្រហមនៅពេលក្រុមហ៊ុនឬឈ្មួញទិញក្នុងតម្លៃប្រសើរជាងឆ្នាំមុនក្នុង១តោនតម្លៃ១១,២០០បាតរហូតដល់ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៣។
   លោក ប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានប្រាប់ថា៖ នេះជារដូវដែលប្រជាកសិករប្រមូលផលស្រូវម្លិះស និងម្លិះក្រហមរយៈពេលជិតកន្លះខែមកហើយ ដោយក្រុមហ៊ុននិងឈ្មួញចុះទិញដល់ស្រែនៅខេត្តជាប់ជាយដែនដោយទិញជាលុយបាតប្រភេទស្រូវម្លិះស១តោនតំលៃ១១,២០០បាត(គិតជាប្រាក់រៀលប្រហែលជាង១.៣លានរៀល និងស្រូវម្លិះក្រហម១តោនតម្លៃ១០,៥០០បាត(គិតជាប្រាក់រៀលប្រហែល១.២លានរៀល)អាចថាតម្លៃស្រូវឆ្នាំនេះប្រសើរជាងឆ្នាំមុន។

   លោកបានបញ្ជាក់ថា៖ នៅខេត្តបន្ទាយមានជ័យគឺជាខេត្តដែលជាប់ចំណាត់ថ្នាក់បង្កបង្កើនផលស្រូវលេខ៤ ហើយប្រជាកសិករដែលបង្កបង្កើនផលស្រូវមានប្រភេទស្រូវមិនប្រកាន់រដូវដូចជាស្រូវអុីអ៊ែ និងស្រូវសែនក្រអូបដែលទើបនឹងប្រមូលផលដែលនៅសល់តិចតួចមិនអាចចូលក្នុងបញ្ចីតម្លៃទីផ្សារស្រូវ តែឆ្នាំនេះស្រូវសែនក្រអូប១តោនតម្លៃ១០,៨០០បាត និងស្រូវអ៊ីអ៊ែប្រភេទស្រូវ៥៤ទិញ១តោនតម្លៃ១០,៣០០បាត។

លោក ប៉ុក ឡាយជី បានបញ្ជាក់ថា អំឡុងខែវិច្ឆិកា ឆ្នាំ២០២៣នេះប្រជាកសិករកំពុងប្រមូលផលស្រូវប្រភេទម្លិះស និងស្រូវប្រភេទម្លិះក្រហមដែលត្រូវបញ្ចប់នៅពាក់កណ្តាលខែធ្នូឆ្នាំ២០២៣ខាងមុខនេះហើយដល់ការប្រមូលផលស្រូវកណ្តាលជាប្រភេទស្រូវនាងខុនរហូតដល់ស្រូវធ្ងន់ហើយប្រមូលផលស្រូវដែលស្តារឡើងវិញព្រោះរងគ្រោះដោយទឹកជំនន់លិចលង់មានស្រូវសែនក្រអូបនិងស្រូវអ៊ីអ៊ែប្រភេទស្រូវ៥៤អាចមានតម្លៃប្រសើរជាងឆ្នាំមុន៕