2024-10-24 07:10
23
ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញនៃក្រសួងមហាផ្ទៃបានឡោមព័ទ្ធនិងឆ្មក់ចូលទីតាំងល្បែងដ៏ធំមួយកន្លែង ឃាត់ខ្លួនជនបរទេសបានប្រមាណជាង១០០០នាក់នៅខេត្តកំពង់ស្ពឺ នេះបើយោងតាមព័ត៌មានបឋមដែលទទួលបានកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។
បើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ទីតាំងល្បែងដ៏ធំដែលសមត្ថកិច្ចក្រសួងឆ្មក់បង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ ឌី វិជ្ជាអគ្គស្នងការរងនគរបាលជាតិ ដែលមានកម្លាំងប្រតិបត្តិការឡោមព័ទ្ធប្រមាណជិត២០០នាក់លើទីតាំងអនឡានដ៏ធំស្ថិតនៅតាម
បណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។
សូមបញ្ជាក់ថា ទីតាំងអនឡាញដ៏ធំខាងលើជ្រកក្នុងរូបភាពជារោងចក្រដំណាប់ស្វាយ បានបើកលេងយូរឆ្នាំមកហើយ ក្រោមការយាមកាមយ៉ាងតឹងរឹងពីក្រុមសន្តិសុខ។ទីតាំងនេះដែរ មិនអនុញ្ញាតឱ្យនរណាម្នាក់ទីឈប់ឬចតរថយន្តក្បែរនោះឡើយ ហើយប្រសិនជាមានការឈប់ឬចតគឺមានសន្តិសុខមកដេញចេញភ្លាម។មានប្រភពដែលអាចទុកចិត្តខ្លះទៀតក៏បានបង្ហើបប្រាប់ផងដែរថា កុំថាឡើយប្រជាពលរដ្ឋ សូម្បីសមត្ថកិច្ចមូលដ្ឋានក៏មិនអាចទៅក្បែរនោះបានដែរ គេមិនដឹងថាខ្នងធំប៉ុណ្ណានោះទេ?៕