2023-05-11 02:05
752


ភ្នំពេញ៖    មន្ត្រីជំនាញនាយដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រ បានចាប់សត្វប្រចៀវ សរុបចំនួន ១៨៧ក្បាល ដើម្បីយកសំណាក យកទៅវិភាគរកមេរោគ និងជំងឺផ្សេងៗ ដើម្បីបង្ការពីការចម្លងជំងឺផ្សេងៗតាមរយៈសត្វប្រចៀវទៅមនុស្ស។ 


តាមប្រភពពីជំនាញរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ មន្ត្រីនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបន្តសកម្មភាពចុះចាប់ និងប្រមូលសំណាកសត្វប្រចៀវសរុបចំនួន ១៩៧ក្បាល ក្នុងនោះញីចំនួន ១០៨ក្បាល និងឈ្មោលចំនួន ៨៩ក្បាល ដែលមានសរុបចំនួន ១៩ប្រភេទ។ 
ប្រភពឲ្យដឹងទៀតថា ប្រភេទសត្វប្រចៀវដែលមន្ត្រីជំនាញចាប់យកសំណាកទៅវិភាគរកមេរោគ រួមមាន៖  Cynopterus brachyotis, Cynopterus sphinx, Eonycteris spelea,Rhinolophus shameli, Rhinolophus acumilatus, Rhinolophus chesani, Rhinolophus malayanus, Rhinolophus micriglobisus,  Rhinolophus pusilus , Taphozous melanopogon, Taphozous theobaldi, Megaderma spasma, Hipposideros armiger, Hipposideros diadema, Hipposideros larvatus,  Hipposideros cineraceus, Hipposideros galeritus, និង Hipposideros gentilis)។ សូមជ្រាបថា នាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចុះចាប់សត្វប្រចៀវទាំងនេះ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕