(បាត់ដំបង)៖ លោកសុខលូអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៤បានចាត់អោយក្រុមការងារសាខាដឹកនាំដោយលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា និងសហការី រួមជាមួយលោក លាង វាសនា អភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខា បានចុះទៅដល់ផ្ទះយុវសិស្សម្នាក់ឈ្មោះយុវសិស្ស គ្រុឌ សុវណ្ណារ៉ា ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានបងប្អូនចំនួន៣នាក់ គ្រួសារមានជីវភាពខ្វះខាត ខណៈឪពុកមានជំងឺប្រចាំកាយ ឯម្តាយជាកម្មករតស៊ូរកប្រាក់ចិញ្ចឹមគ្រួសារ និងកូនៗឱ្យបានរៀនសូត្រគ្រប់ៗគ្នា។
អ្វីដែលគួរឱ្យសរសើរ គឺកូនៗមានកតញ្ញូចំពោះឪពុកម្ដាយ និងតស៊ូប្រឹងប្រែងរៀនសូត្រ ជាក់ស្ដែងកូនច្បងរូបនេះបានខិតខំរៀនរហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A។
ក្នុងឱកាសនោះ លោក ងី សែត បានពាំនាំប្រសាសន៍របស់លោក សុខ លូ ជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងកោតសរសើរចំពោះយុវសិស្ស គ្រុឌ សុវណ្ណារ៉ា ទោះបីជាមានជីវភាពក្រីក្រក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្របូកផ្សំជាមួយនឹងការជំរុញបន្ថែមពីលោកគ្រូ អ្នកគ្រូ និងមានការលើកទឹកចិត្តពីសំណាក់ឪពុកម្តាយរហូតប្រឡងបាននិទ្ទេស A។
លោកបានបញ្ជាក់ថារាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានមុំមួយគឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្សគឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ចំណេះដឹងជំនាញច្បាស់លាស់និងមានសុខភាពល្អ។ ហេតុដូចនេះសូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។
អំណោយមនុស្សធម៌ជូនគ្រួសារក្មួយប្រុសរួមមាន៖ អង្ករ ១០០គីឡូក្រាមច, មី ២កេស ទឹកស៊ីអ៉ីវ ២យួរ, ត្រីខ ២០ កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ថវិកាចំនួន៤០ម៉ឺនរៀលនិងសម្រេចធ្វើផ្ទះថ្មី១ខ្នងផ្តល់ជូនគ្រួសារក្មួយគ្រុឌសុវណ្ណារ៉ាផងដែរ៕