2023-12-12 11:12
313

 ខេត្តកំពត៖ ថ្ងៃចន្ទ ១៤រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣  ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ជាប់ជាប្រចាំស្តីពីការការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងការត្រួតពិនិត្យបទល្មើសឆ្លងដែនខុសច្បាប់ និង រាល់បទល្មើសផ្សេងៗ ក៏ដូចជាយោបល់លោកឧត្តមសេនីយ៍ត្រី អ៊ឺង សេរីរដ្ធ ស្នងការរងទទួលផែនការងារវរសេនាតូចការពារព្រំដែនគោកលេខ ៦០១  ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ជិន រតនា ស្នងការរងទទួលជួយការងារព្រំដែន។
    លោកវរសេនីយ៍ឯក ទូច សារី មេបញ្ជាការវរសេនាតូច ៦០១ បានចាត់តាំងកម្លាំង នគរបាលប៉ុស្តិ៍ទាំង ៤ ចុះល្បាតត្រួតពិនិត្យជាប់ជាប្រចាំ ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់និងបទល្មើសផ្សេងៗទៀត ក្នុងនោះរួមមាន:  កម្លាំងប៉ុស្តិ៍លកចំនួន ០៦ នាក់ បានសហការជាមួយកម្លាំងយោធាការពារព្រំដែនគោកវរសេនាតូចលេខ ២ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចិន សុខា ឋានៈនាយរងប៉ុស្តិ៍។ កម្លាំងប៉ុស្តិ៍កោះត្នោតចំនួន ០៦ នាក់ ដឹកនាំដោយលោក អនុ/ឯក ខាន់ ខន ឋានៈមន្ត្រី។ កម្លាំងប៉ុស្តិ៍តន់ហន់ចំនួន ០៥ នាក់ ដឹកនាំដោយលោក សួន សម្បត្តិ ឋាន:មន្ត្រី ។និងកម្លាំងប៉ុស្តិ៍ព្រៃទន្លេ ចំនួន ០៦ នាក់ ដឹកនាំដោយលោក ញុឹម ស្រិច ឋាន:នាយរងប៉ុស្តិ៍ ។ ជាលទ្ធផលពុំមានសភាពការណ៍អ្វីកើតឡើងឡើយ៕