(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបន្តយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការជាមួយក្រសួងទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា ក៏ដូចជាជំរុញលំហូរភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
ការស្នើរយ៉ាងដូច្នេះរបស់លោកហួតហាក់ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទេសចរណ៍កម្ពុជាឥណ្ឌាឆ្នាំ២០២៤ក្រោមប្រធានបទ «សក្តានុពលនៃទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជា៖កាលានុវត្តភាពនិងការត្រៀមលក្ខណៈសម្បត្តិ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប, លោក Vijay Shankar Padsad តំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងលោក ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ព្រមទាំងលោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ជាច្រើនចូលរួមផងដែរ។
លោក ហួត ហាក់ បានបន្តថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្តិភាព សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ជាការពិតសុខសន្តិភាពបានធានាឱ្យវិស័យទេសចរណ៍កម្ពុជាដែលត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំនិងរួមចំណែកប្រមាណជិត១៣%នៃផលិតផលក្នុងស្រុកសរុបនិងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់និងដោយប្រយោលដល់ប្រជាជនកម្ពុជា។
លោកបន្តថាជាក់ស្តែងកាលពីឆ្នាំ២០២៣កន្លងមកកម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះភ្ញៀវទេសចរឥណ្ឌាមានចំនួនប្រមាណ ៦,៩ ម៉ឺននាក់ និងទេសចរជាតិប្រមាណ ១៨,៥ លាននាក់។ដោយឡែកសម្រាប់រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះ ទេសចរឥណ្ឌាមានចំនួនប្រមាណ ៥ ម៉ឺននាក់ កើនឡើង ១៥,២%។
លោកបន្ថែមថា វិស័យទេសចរណ៍កម្ពុជា ផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រទេសឥណ្ឌា ដែលមានទាំងលំហូរទេសចរ និងវិនិយោគឥណ្ឌាផងដែរ។ កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរ និងវិយោគឥណ្ឌា តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរនិងវិនិយោគរបស់មិត្តឥណ្ឌានៅកម្ពុជា។កំណើនទេសចរឥណ្ឌាគឺជាកាលានុវត្តន៍សំខាន់ដែលមិនត្រឹមតែជំរុញនូវការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀត សម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។
លោក Vijay Shankar Padsad បានលើកឡើងថា ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឥណ្ឌាកម្ពុជាបានខិតខំប្រឹងប្រែងជំរុញឱ្យមានការភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ និងសូមអបអរសាទរបន្ថែមទៀត ចំពោះការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Indigo រវាងទីក្រុងញូដេលី-ភ្នំពេញនិងទីក្រុងកុលកាតា-សៀមរាបនាខែកុម្ភៈឆ្នាំ២០២៥ខាងមុខនេះផងដែរ។
លោកបន្តថា តាមរយៈនៃទំនាក់ទំនងកិច្ច សហប្រតិបតិ្តការដ៏ល្អរវាងប្រទេសទាំងពីរ សង្ឃឹមថានាពេលខាងមុខនេះលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរនឹងមានការកើនឡើងផងដែរ។
លោក ឌី រ៉ាដូ បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងពង្រឹង និងពង្រីកវិសាលភាពនៃការ បម្រើសេវាកម្មទេសចរណ៍ខេត្តរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភ័ណភាព និងតំបន់ក្នុង ក្រុងឱ្យកាន់តែមានភាពស្រស់បំព្រងរស់រវើកដូចជា៖ ផ្លូវថ្នល់ រុក្ខវិថី និងដងស្ទឹងសៀមរាប ដែលសក្តិសមជា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ពិសេសលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពលើកិច្ចថែរក្សា ការពារ និងអភិរក្ស ធនធានធម្មជាតិនិងសម្បត្តិវប្បធម៌ដ៏សម្បូរបែបដែលបានជម្រុញឱ្យខេត្តសៀមរាបក្លាយជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ ក៏ដូចជាសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ។
ជាមួយនេះដែរលោក ឌី រ៉ាដូ បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍, ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាសមាគមទេសចរណ៍កម្ពុជា (CATA) ស្ថាប័ននានា និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលបានផ្តួចផ្តើម រៀបចំវេទិការទេសចរណ៍នេះឡើង ជាពិសេសការជ្រើសរើសខេត្តសៀមរាប ជាកន្លែងសម្រាប់រៀបចំពិធី និងកិច្ចប្រជុំសំខាន់ៗនាពេលកន្លងមក និងពេលខាងមុខបន្តបន្ទាប់ទៀតផងដែរ៕