ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រថយន្តម៉ាក Toyota Prius មួយគ្រឿង និងរថយន្តម៉ាក Ford Territor មួយគ្រឿងទៀតបេីកបរតាមផ្លូវមកឈប់ស្តុបវត្តចាក់អង្រែក្រោម ស្រាប់តែត្រូវរថយន្តម៉ាក Toyota ហាយឡេនឌ័របេីកមកពីក្រោយបុករុញបន្តកន្ទុយគ្នារងការខូចខាតចំនួន០៣គ្រឿង តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុនោះ មានរថយន្តចំនួន០២គ្រឿង ទី១រថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AX-2343 និងរថយន្តម៉ាក Ford Territor ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BP-6242 បានឈប់ស្តុបក្រហមលេីផ្លូវជាតិលេខ២ ក្បាលរថយន្តបែរទៅខាងជេីងដេីម្បីរង់ចាំភ្លេីងខៀវបន្តទៅមុខបត់ឆ្វេង ។ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាក Toyota ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AS-7344 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានបុករថយន្តម៉ាក Ford Territor និងបន្តរុញទៅបុករថយន្ត Prius ដែលកំពុងឈប់ស្តុប បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសនោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឱ្យភាគីរថយន្តបង្កសម្របសម្រួលគ្នាផងដែរតែមិនត្រូវ ទេីបសមត្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែងយករថយន្តទាំង០៣គ្រឿងទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕