ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានព្រមានដកអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ពីលោក ហៀក សេងហួត ដែលបច្ចុប្បន្នមហាជនផ្តលរហ័សនាមថា «មគ្គុទ្ទេសក៍ពុលទឹកមាត់» ដោយសារធ្វើការអធិប្បាយទៅកាន់ភ្ញៀវទេសចរ និងផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម អំពីប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ច្បាស់លាស់ ដែលនាំឱ្យមានការប៉ះពាល់ដល់វប្បធម៌ និងសាសនារបស់កម្ពុជា។
ក្រសួងទេសចរណ៍ បានធ្វើការព្រមានជាលើកចុងក្រោយ ចំពោះលោក ហៀក សេងហួត ភេទប្រុស ជាមគ្គុទ្ទេសក៍ ទេសចរណ៍ភាសាអង់គ្លេស ជំនាន់ទី១១ អត្តលេខ ២១៤៦ នៅតំបន់សៀមរាប ទៅលើករណី អនុវត្តមិនសមស្រប តាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដោយធ្វើការអធិប្បាយទៅកាន់ភ្ញៀវទេសចរ និងផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមអំពីប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ច្បាស់លាស់ ដែលនាំឱ្យមានការប៉ះពាល់ដល់វប្បធម៌ និងសាសនារបស់កម្ពុជា។
ក្នុងន័យនេះ ក្រសួងទេសចរណ៍ធ្វើការព្រមាន លោក ហៀក សេងហួត ជាលើកចុងក្រោយថា «ត្រូវបញ្ឈប់រាល់ការផ្សព្វផ្សាយ និងការអធិប្បាយនូវប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ប្រវត្តិសាស្រ្តច្បាស់លាស់។ ករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងទេសចរណ៍ នឹងអនុវត្តនីតិវីធីព្យួរអាជ្ញាបណ្ណ ឬករណីធ្ងន់ធ្ងរអាចឈានដល់ការលុបអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍របស់លោកចោលទាំងស្រុង»។
ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ប្រាប់លោក ហៀក សេងហួត ថា «បន្តធ្វើការកែតម្រូវសកម្មភាពប្រតិបត្តិឱ្យស្របតាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកតម្លើងតម្លៃ នៃវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍»។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ នៅលើបណ្តាញសង្កេតឃើញលោក ហៀក សេងហួត ដែលមានមគ្គុទ្ទេសក៍ទេសចរណ៍ដ៏ល្បីល្បាញនៅតំបន់អង្គវត្តខេត្តសៀមរាប បានចូលរួមជាមួយសកម្មភាពនានា ជាមួយអ្នកលក់អនឡាញ «កំពូលម៉ូត» ឬហៅថា «អ្នកគ្រូលី» ដែលតាំងខ្លួនជាបារមីស្នងរូប «ព្រះនាងឥន្ទ្ររទេវី» បង្ហាញកាយវិកាយ និងសកម្មភាពមិនសមរមជាច្រើនបង្ហោះចែកចាយលើបណ្តាញសង្គម នាំឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះដូនតា វប្បធម៌ ប្រពៃណី សាសនា ហើយមហាជនរិះគន់យ៉ាងខ្លាំង ប៉ុន្តែក្រសួងធម្មការ និងសាសនា, ក្រសួងកិច្ចការនារី និងពាក់ព័ន្ធហាក់ព្រងើយកន្តើយមិនអើពើទប់ស្កាត់ ទើបពេលនេះ ឃើញក្រសួងទេសចរណ៍ចេញមកព្រមានដកអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ចរណ៍ពីលោក ហៀក សេងហួត ដែលបានចូលរួមសកម្មភាពផ្សព្វផ្សាយ អំពីប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ច្បាស់លាស់ ដែលនាំឱ្យមានការប៉ះពាល់ដល់វប្បធម៌ និងសាសនារបស់កម្ពុជា៕