ភ្នំពេញ៖ ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាច នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យប្រុសស្រីចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំពាក់ព័ន្ធករណីប្រេីដាវកែឆ្នៃកាប់ទៅលេីយុវជនមួយក្រុមបណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់។
ជនសង្ស័យទាំង៣នាក់មាន ៖
ទី១ឈ្មោះ ហួត ម៉េងហុង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ទី២ឈ្មោះ នៅ សីហា ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ទី៣ឈ្មោះ យ៉ូប៉ុន ច័ន្ទសុធីប ភេទស្រីអាយុ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះ សុខេន សៀកម៉ីង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្នាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានឱ្យដឹងថាកាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១៤និង៣០នាទីរសៀលស្ថិតនៅភូមិអង្គសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះមានគ្នា១៥នាក់ ចេញពីខណ្ឌកំបូលមករកគ្នីគ្នាម្ខាងទៀតដែលទាក់ទងជាមួយប្អូនស្រីខ្លួនដេីម្បីនិយាយគ្នាបញ្ចប់រឿងជំលោះគ្នានៅក្នុងសាលារៀនកំបូល។
លុះមកដល់ចំណុចកេីតហេតុភូមិអង្គសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យស្រាប់ងែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៩នាក់ប្រដាប់ដោយដាវកែឆ្នៃ២ដេីមកាំបិតប៉័ងតោ១ដេីមមកកាប់ប្រហាលេីជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ រួចនាំគ្នាជិះម៉ូតូគេចខ្លួនអស់។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមានករណីជនសង្ស័យមួយក្រុមកាប់ជនរងគ្រោះបណ្ដាលឱ្យរងរបួសកាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១៤និង៣០នាទីរសៀលស្ថិតនៅភូមិអង្គសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំងនគរបាលផ្នែកសហការជាមួយប៉ុស្តិ៍ចុះតាមដានស្រាវជ្រាវស្វែងរកជនសង្ស័យយកមកផ្ដន្ទាទោសដាក់ពន្ធនាគារទៅតាមច្បាប់។ លុះនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង១៦និង៣០នាទីល្ងាច ស្ថិតនៅភូមិអង្គសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាលនៃអធិការខណ្ឌឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែល(កាប់នឹងដាវកែឆ្នៃ) បណ្ដាលឲ្យជនរងគ្រោះរងរបួសត្រូវកដៃខាងឆ្វេងនិងស្មាខាងក្រោយផ្នែកខាងឆ្វេង។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការខណ្ឌកំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕