យោងតាមការចេញផ្សាយសារព័ត៌មាន CBS News នៅថ្ងៃទី២៥ ខែវិច្ឆិកា ២០២៤ មានខ្លឹមសារថា៖ វត្តពុទ្ធសាសនាមួយដែលស្ថិតនៅក្នុងប្រទេសថៃ កំពុងតែស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីអាជ្ញាធរបានរកឃើញសាកសពមនុស្សជាង៤០ នាក់ នៅលើទីតាំងដែលត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់សាកសពទាំងនោះសម្រាប់អនុវត្តការធ្វើសមាធិ។
ហើយកាលពីថ្ងៃ សៅរ៍ នេះដែរ មន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់ បានប្រាប់ទៅកាន់ AFP ថា សាកសពមនុស្សចំនួន ៤១ នាក់ ត្រូវបានរកឃើញនៅក្នុងវត្ត Pa Nakhon Chaibovorn ដែលស្ថិតនៅក្នុងខេត្ត Phichit នៃប្រទេសថៃ។
មន្រ្តីរូបនោះបានបន្តថា “សាកសពត្រូវបានភ្ជាប់ជាមួយលិខិតមរណភាព និងលិខិតប្រគល់សព” ហើយលោកក៏បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ នៅមិនទាន់មានការចោទប្រកាន់ណាមួយដែលត្រូវបានគេដាក់ស្នើឡើយ។
លោកបន្តទៀតថា ពេលនេះប៉ូលីសកំពុងតែធ្វើការទាក់ទងទៅកាន់សាច់ញាតិ នៃអ្នកស្លាប់ដើម្បីធ្វើការបញ្ជាក់ឲ្យបានច្បាស់ថា សាកសពដ៏ច្រើនទាំងនេះគឺពិតជាត្រូវបានសាច់ញាតិយកមកបរិច្ចាគដោយឆន្ទៈរបស់ពួកគេពិតមែន។
ដោយលោកឆ្លៀតបញ្ជាក់ថា “យើងកំពុងព្យាយាមធ្វើយ៉ាងណាឲ្យប្រាកដថា គ្មានសាកសពណាម្នាក់ត្រូវបានគេលួចនោះទេ”។
ការស្រាវជ្រាវនេះ បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប៉ូលីស បានរកឃើញសាកសពមនុស្សចំនួន ១២ នាក់ នៅឯវត្តមួយផ្សេងទៀតដែលស្ថិតនៅក្នុងខេត្ត Kamphaeng Phet កាលពីថ្ងៃពុធ នេះបើយោងទៅតាមការចុះផ្សាយក្នុងស្រុកថៃ។
បន្ទាប់ពីមានការផ្ទុះនូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះហើយ ព្រះចៅអធិការនៃខេត្ត Phichit ក៏បានធ្វើការស្រាយបំភ្លឺថា ការប្រើប្រាស់សាកសព គឺជាផ្នែកមួយនៃ “បច្ចេកទេសសមាធិ” ដែលគាត់បានបង្កើតឡើង។ ព្រោះចៅអធិការខាងលើ ក៏បានមានដីកាបន្តថា “អ្នកដែលមករៀនជាច្រើនគឺជាអាចារ្យ និងព្រះសង្ឃទាំងអស់...ឆ្លងកាត់ចំណេះដឹង។ ខ្ញុំមិនដឹងថាមានប៉ុន្មាននាក់បានប្រើបច្ចេកទេសរបស់ខ្ញុំ”។
ព្រះចៅអធិការក៏បានពន្យល់បន្ថែមថា នេះគឺជាវិធីសាស្រ្តមួយដែលអ្នកធ្វើសមាធិ គឺស្ថិតនៅក្នុងព្រះពន្លាដែលមានមឈូស ដាក់ផ្ទុកជាមួយនឹងសាកសពមនុស្សដែលមាននៅក្នុងនោះផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមាននូវការផ្ទុះ ក៏ដូចជាការរកឃើញនូវសាកសពរបស់មនុស្សដ៏ច្រើនបែបនេះនៅក្នុងវត្ត ពេលនេះប៉ូលីសដែលស្ថិតក្នុងខេត្ត Phichit កំពុងតែសហការគ្នាជាមួយនឹងអាជ្ញាធរដែលស្ថិតនៅក្នុងខេត្តផ្សេងទៀត ដើម្បីធ្វើការស៊ើបអង្កេតរកមើលថាតើការអនុវត្តន៍នូវការធ្វើសមាធិដោយ មានការប្រើប្រាស់សាកសពរបស់មនុស្សនេះមានការរីករាលដាលប៉ុណ្ណាហើយ។