2024-11-22 09:55
69

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើររវាងរថយន្តតូចធំចំនួន ០៣ គ្រឿង និងម៉ូតូ ០១គ្រឿង បណ្តាលឲ្យបុរសអ្នកបើកបររថយន្តម្នាក់ស្លាប់ភ្លាមៗ និងមនុស្សចំនួន ០២ នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ២០ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ស្ថិតលើវិថីផែ ត្រង់ចំណុច ជិតP4 ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកកលេខត្បូងឃ្មុំ 3A-0844 បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូ ០១គ្រឿង ម៉ាក QBIX ពាក់ស្លាកកលេខ ភ្នំពេញ 1IH-2717 រួចបន្តជ្រុលទៅបុករថយន្ត ម៉ាក RAM REBEL ពាក់ស្លាកលេខ ភ្នំពេញ 2BU-7754 និងរថយន្ត ម៉ាក PRIUS ពាក់ស្លាកលេខ ភ្នំពេញ 2AP-2745។  

នគរបាលបន្តទៀតថា ក្នុងហេតុការណ៍នេះ បណ្តាលឱ្យជនរងគ្រោឈ្មោះ ឡេង ទីណាត់ ម្ចាស់រថយន្តម៉ាក RAM REBELស្លាប់ភ្លាមៗ។

ចំពោះមូលហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ គឺមកពីរថយន្តម៉ាក HYUNDAI បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ 

ក្រោយកើតហេតុកម្លាំងជំនាញចុះដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែងយកមធ្យោបាយរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយតាមនីតិវិធី រីឯភាគីរថយន្តបង្ករត់គេចខ្លួនបាត់។ 

ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី៕