ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រទី ២៣ ខែតុលា ឆ្នាំ២០២៤ នេះលោក ឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យព្រមទាំងក្រុមគ្រួសារ លោកតាអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តចំនួន ៤ភូមិរួមមានភូមិរោងម៉ាស៊ីន ភូមិអូរអំបិល ភូមិព្រហូត និងភូមិគោរដ្ឋានដែលមានសទ្ធាជ្រះថ្លាបានស្រុះស្រួលគ្នាជាមតិជាឯកច្ឆន្ទបានផ្ដួចផ្ដើមធ្វើបុណ្យនិងបានរួមគ្នាដង្ហែ អង្គកឋិនទានសាមគ្គីមកកាន់វត្តសុភមង្គលដើម្បីបំពេញកឋិនកិច្ចតាមព្រះវិន័យ មកប្រគេនព្រះសង្ឃដែកគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងពុទ្ធសីមារាម ក្នុងវត្តសុភមង្គលស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះពុទ្ធបរិស័ទដោយបាននាំយកនូវគ្រឿងបរិក្ខា និងត្រៃជីវរជាច្រើនបាននិងដើម្បីប្រមូលបច្ច័យដែលបានមកពីការចូលរួមបុណ្យកឋិនទានសាមគ្គីនេះដើម្បីកសាងសមិទ្ធផលនានា នឹងមានត្រៃ៨០ សម្រាប់ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសដើម្បីព្រះសង្ឃក្រាលគ្រង និងអនុមោទនាយកផល្លានិសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។
ក្រោយពីបានដង្ហែរអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារចំនួន៣ជុំរួចមក ព្រះសង្ឃក៏បានរៀបចំពិធីធ្វើកិច្ចទទួលនូវគ្រឿងបរិក្ខារមានសំពត់ត្រៃស្បៃជីវរនៅក្នុងសាលាធម្មសភាតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ។
គួរបញ្ជាក់ថា៖ បុណ្យកឋិនជាការប្រជុំរូបធម៌ និងនាមធម៌ ដែលបង្កប់ដោយន័យ២យ៉ាងគឺ សភាវៈកម្រ និងជាទានវិសេសវិសាលដែលអាចរួបរួម និងសង្គ្រោះនូវអនិសង្ស៥ (ក្នុងន័យបន្ថយភាពតឹងតែងចំពោះព្រះសង្ឃ បន្ថយអាបត្តិ និងដើម្បីបានប្រយោជន៍)ចំពោះភិក្ខុដែលអាចក្រាលគ្រងកឋិនបាន គឺជាភិក្ខុដែលបានចាំវស្សាអស់ត្រីមាស។
ចំណែកបរិស័ទវិញ នរណាក៏អាចរៀបចំធ្វើបុណ្យកឋិនបាន ហើយបរិក្ខាតាមពុទ្ធានុញ្ញាតគឺមានចំនួនបី៖ សង្ឃាដី០១ ចីវរ០១ និងស្បង់០១៕