2024-03-07 03:03
267

ភ្នំពេញ៖    លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវឧកញ៉ា វណ្ណ លុយ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគរួមមាន ទឹកសុទ្ធអេរ៉ូទិច និងអាហារសម្រន់( នំបុ័ងសាំងវុិច ) ដល់បញ្ជាការដ្ឋានកងទ័ពជើងគោក សម្រាប់បញ្ជាការដ្ឋានកងទ័ពជើងគោកប្រារព្ធពិធីទិវារសិទ្ធនារី ៨មីនា ២០២៤ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ នៅបញ្ជាការដ្ឋាន កងទ័ពជើងគោក ជំនួសមុខឱ្យឯកឧត្តម នាយឧត្តមសេនីយ៏ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក 
លោកជំទាវ ឧត្តមសេនីយ៍ត្រី ឈឿន និមល នាយរងការិយាល័យទី៥ កងទ័ពជើងគោក បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការមនុស្សធម៌របស់ លោកឧកញ៉ាទៀង ថៃ និងលោកជំទាវឧកញ៉ា វណ្ណ លុយ ក្នុងការចូលរួមជួយសម្រួលដល់នាយទាហាន នាយទាហានរង និងពលទាហានបានទទួលអាហារសម្រន់នៅពេលព្រឹក 
សូមគោរពជូនពរ លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ ឧកញ៉ាវណ្ណ លុយ សូមទទួល បាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាត ឡើយសូមបញ្ជាក់ថា លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ ឧកញ៉ាវណ្ណ លុយ  តែងតែជួយឧបត្ថម្ភដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នូវគ្រឿងឧបភោគបរិភោគសម្រាប់បបំពេញបេសកកម្មជារៀងរហូតមក ៕