ភ្នំពេញ៖ នាថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារគម្រោងសាងសង់ផ្លូវជាតិលេខ ៦០បេ ដែលតភ្ជាប់ពីក្រុងក្រចេះ-កំពង់ថ្ម និងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ (Shanghai Construction Group) ផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើការងាររៀបចំផែនការមេសម្រាប់អនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ ៦០បេ (ក្រុងក្រចេះ-កំពង់ថ្ម-កំពង់ធំ) និងពិភាក្សាលើ Alignment A និង B ក្នុងការពិនិត្យលទ្ធភាពលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមផ្សេងៗទៀតដើម្បីជំរុញឱ្យគម្រោងសាងសង់ខាងលើនេះអាចអនុវត្តទទួលបានលទ្ធផលល្អ។
ថ្លែងនាឱកាសនោះ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនសាងសង់ Shanghai Construction Group សូមបន្តរៀបចំបែបបទនីតិវិធី ឱ្យបានចប់សព្វគ្រប់ ដើម្បីពន្លឿនគម្រោងការងារសាងសង់ឱ្យបានឆាប់រហ័សផងដែរ៕