(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងជំរាបជូនប្រជាពលរដ្ឋ និងអ្នកនេសាទទាំងអស់ក្នុងខេត្តព្រះវិហារ ត្រូវចូលរួមទប់ស្កាត់បទល្មើសនេសាទ នៅក្នុងដែននេសាទនៃខេត្តព្រះវិហារ សំដៅលើកការគ្រប់គ្រងធនធានធម្មជាតិ និងធនធានជលផល ប្រកបដោយចីរភាព។
យោងសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ក៏បានណែនាំដល់ប្រជាពលរដ្ឋ និងអ្នកនេសាទទាំងអស់ដែលមានឧបករណ៍នេសាទល្មើសច្បាប់ ឧបករណ៍ឆក់ ត្រូវយកទៅប្រគល់ជូនអាជ្ញាធរ សមត្ថកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ជាមួយគ្នានេះដែរ ត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ថ្នាំពុល គីមី សារធាតុពុល លូស្បៃមុង និងឧបករណ៍ឆក់ក្រប់ប្រភេទក្នុងដែននេសាទ។ក្នុងករណីមិនអនុវត្តតាមការជូនដំណឹង និងការណែនាំខាងលើនេះ សមត្ថកិច្ចជំនាញនឹងចាត់វិធានការចុះឆែកឆេរ រុករក ដល់លំនៅដ្ឋាន និងកន្លែងកែឆ្នៃផលិត ដើម្បីធ្វើការរឹបអូសឧបករណ៍ល្មើស នឹងចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែង៕