2024-02-29 07:02
243

(កំពត) ៖    នាថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះម្ចាស់កន្លែងបានបង្ហាញកន្លែងលម្ហែកម្សាន្តនៅស្រុកទឹកឈូមគ្គុទ្ទេសក៍ទេសចរណ៍ចាំខេត្តកំពតបានលើកឡើងឱ្យដឹងថា នារយៈពេល២ឆ្នាំចុងក្រោយនេះ ស្រុកទឹកឈូបានផ្លាស់ប្តូរមុខមាត់ថ្មី ទាំងលើការងារសម្រើសេវា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់អនាម័យ បរិស្ថាននៅតាមទីសាធារណៈ និងតំបន់រមណីយដ្ឋាននានា ធ្វើឲ្យក់ទាញដល់ទេសចរមកលេងច្រើន បង្កភាពងាយស្រួលក្នុងការប្រកបរបររកស៊ីទទួលទានរបស់ពលរដ្ឋ។ 
   អ្នកគ្រប់គ្រង់ និងចាត់ការទូទៅផ្នែកកីឡាទេសចរណ៍ ក្លែមបូឌា (Climbodia) និងជាមគ្គទ្ទេសក៍ទេសចរណ៍ប្រចាំខេត្តកំពត  លោក អោក សីហា បានបង្ហាញការកត់សំគាល់ថា រយៈពេល២ឆ្នាំចុងក្រោយនេះលោកមើលឃើញសកម្មភាព និងការយកចិត្តទុកដាក់របស់អភិបាលស្រុកទឹកឈូ លើកការងារបម្រើប្រជាពលរដ្ឋ ការងារអភិវឌ្ឍន៍ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ ការលើកកម្ពស់ការងារថែទាំអនាម័យបរិស្ថាន ពិសេសជំរុញការងារលើកកម្ពស់និងអភិវឌ្ឍន៍វិស័យទេសចរណ៍ផ្សេងៗ។
   ម្ចាស់ហាងកាហ្វេវេហា លោកជួន បូរិទ្ធ បានមើលឃើញដែរថា រដ្ឋបាលស្រុកបានយកចិត្តទុកដាក់ និងបានលើកកម្ពស់វិស័យទេសចរណ៍យ៉ាងខ្លាំង ជាក់ស្តែង បច្ចុប្បន្នផ្លូវមកតំបន់ទំនប់ប្រទាក់ក្រឡា ជាផ្លូវកៅស៊ូ ងាយស្រួលធ្វើដំណើរ ធ្វើភ្ញៀវក៏មកលេងកាន់តែច្រើន។
   លោកក៏មានគម្រោងពង្រីកសេវាកម្មឲ្យកាន់តែសម្បូរបែបថែមទៀត បន្ទាប់ពីមានផ្លូវល្អដូច្នេះ។

   អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក គឹម ប៊ុនថន បានបញ្ជាក់ថា ស្រុកទឹកឈូមានសក្តានុពលទេសចរណ៍ខ្លាំងណាស់ គ្រាន់តែបណ្តុំតំបន់ទេសចរណ៍ទឹកឈូ១ មានកន្លែងផ្តល់សេវាទេសចរណ៍នានាជាង៥០កន្លែង។
   ហើយតំបន់ទេសចរណ៍ក្នុងស្រុកទឺកឈូ សុទ្ធតែជាតំបន់ទាក់ទាញ និងជាប៉ូលទេសចរណ៍សំខាន់របស់ខេត្ត។
   នៅក្នុងឆ្នាំ២០២៣ គ្រាន់តែតំបន់ទឹកឈូ និងតំបន់ទំនប់ប្រទាក់ក្រឡាឃុំកូនសត្វ មានទេសចរមកកម្សាន្ត ជាង៧០ម៉ឺននាក់ ដែលនេះកើកចេញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ពិសេសអភិបាលស្រុកផ្ទាល់ ដែលលោកតែងតែយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ឲ្យរីករចម្រើនឆ្លើយតបតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា។   
លោក អ៊ឹម ចន្ទសោធន អភិបាលស្រុកទឹកឈូក បានបញ្ជាក់ថា រដ្ឋបាលស្រុកមានផែនការជាច្រើនក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ជំរុញដល់ការងារថែទាំងអនាម័យបរិស្ថាន ការលើកកម្ពស់ជីវភាពពលរដ្ឋ។
  ឆ្នាំ២០២៤ ស្រុកកំពុងពន្លឿនការស្ថាបនាផ្លូវបេតុង និងផ្លូវកៅស៊ូ៥ខ្សែបន្ថែមទៀត ដើម្បីតភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗក្នុងស្រុក  បន្ទាប់ពីផ្លូវកៅស៊ូឃុំកូនសត្វបានស្ថាបនារួចរាល់។
គម្រោងបំផុសចលនាប្រឡងប្រណាំងភូមិឋាន និងសាលារៀនស្អាត  ហើយរដ្ឋបាលស្រុកកំពុងស្វែងរកលទ្ធភាពក្នុងការប្រែក្លាយតំបន់ភ្នំស ឲ្យទៅជាតំបន់រមណីយដ្ឋានថ្មីដ៏ទាក់ទាញបន្ថែមទៀត នៅពេលឆាប់ៗខាងមុខនេះ។(សឹង រ៉ាត់)