ភ្នំពេញ៖ ស្ត្រីអាជីវករម្នាក់ ដែលឈ្លក់វង្វែងនឹងល្បែងស៊ីសងចាក់ឆ្នោតវៀតណាម បានចាក់ត្រូវលេខធំ (បីផ្ទង់) ដើម ២ ០០០រៀល ប៉ុន្តែមេឆ្នោតដែលកត់មិនព្រមសង ដោយចោទថា បានកែឆ្នោតក៏កើតជម្លោះពាក្យសម្តីផ្អើលពេញផ្សាររហូតនាំគ្នាទៅសង្កាត់ ដើម្បីឱ្យសម្រួលដោះស្រាយរឿងរ៉ាវនេះ ប៉ុន្តែចុងក្រោលអ្នកចាក់ត្រូវប៉ូលិសហៅយកទៅធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ហើយមេកត់ឆ្នោតវៀតណាមបិទទ្វារួចបិទសារប៊ូគូតរត់គេចខ្លួនបាត់ស្រមោល។
ករណីជម្លោះរវាងមេឆ្នោត និងកូនចាត់ត្រូវមិនសងនេះ បានកើតឡើង នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២០និង១៥នាទីយប់ ស្ថិតក្នុងផ្សាររន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពេលកើតមានជម្លោះខាងលើ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំស្រ្តីចាក់ឆ្នោតឈ្មោះ វណ្ណលី ហេង មកសាកសួរ និងអប់រំណែ នាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) បន្ទាប់ពីស្ត្រីនោះធ្វើសម្ភាសន៍ជាមួយសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការតវ៉ាចាក់ឆ្នោតត្រូវ ចំនួន ២០០០រៀល តែមេកន្ទុយលេខមិនបើកលុយឱ្យទើបខឹងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ។ ចំណែកមេកន្ទុយលេខដែលលួចកត់កន្ទុយលេខ បានរត់គេចខ្លួនបាត់ និងចាក់សោរទ្វារផ្ទះ មុនពេលសមត្ថកិច្ចចុះត្រួតពិនិត្យដល់ទីកន្លែង។ នេះបើតាមបកស្រាយបំភ្លឺរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះលើផេកផ្លូវការរបស់ខ្លួន នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកានេះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ផ្ទះខាងលើ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕