2024-11-27 15:53
39

 គុនខ្មែរ៖ វិស័យកីឡាប្រដាល់គុនខ្មែរបាននឹងកំពុងបោះជំហានយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយសិល្បៈក្បាច់គុនដ៏ល្អប្រពៃរបស់ខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនោះឲ្យរីកសាយភាយទៅកាន់ឆាកអន្តរជាតិ។ ស្របតាមអនុសាសន៍ និងការជំរុញយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំកីឡាករ និងក្រុមការងារពាក់ព័ន្ធ ទៅចូលរួមប្រកួតកីឡាប្រដាល់គុនខ្មែរនៅលើកោះក្រីត ប្រទេសក្រិច លើកដំបូងក្រោមកិច្ចសហការ របស់សហព័ន្ធប្រដាល់ក្រិច នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ 

ប្រតិភូកីឡា រួមជាមួយកីឡាករ គ្រូបង្វឹក និងក្រុមការងារទាំងអស់បានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយក្នុងអំឡុងពេលមកដល់កោះក្រីត នៃប្រទេសក្រិច នេះ ចាប់ពីថ្ងៃទី២២ ប្រតិភូកីឡា និងកីឡាករទាំងអស់ បានចាប់ផ្ដើមសកម្មភាពយ៉ាងសកម្ម ក្នុងការបង្ហាញក្បាច់គុនខ្មែរ ទៅកាន់ប្រជាជនក្រិច នៅលើទឹកដៃនែកោះក្រីត ដែលជាទឹកដីមានប្រវត្តិសាស្រ្តចំណាស់ស្រដៀងទៅនឹងប្រទេសកម្ពុជាផងដែរ ជាមួយគ្នានោះក៏បានបង្ហាញឲ្យឃើញពីវប្បធម៌ខ្មែរ តាមរយៈភ្លេងបុរាណ ការប្រគំបទពង្សសាវតាខ្មែរ និងការប្រគុំបទចម្រៀងកម្សាន្តផ្សេងៗទៀត ដើម្បីជាការបង្ហាញវប្បធម៌ភ្លេងខ្មែរ តាមរយៈភ្លេងបុរាណ និងការសម្ដែងក្បាច់គុនខ្មែរនៅតាមទីសធារណៈមួយចំនួនផង            ដែរ លុះដល់ពេលរសៀលថ្ងៃទី២៤ គឺជាពេលវេលាប្រកួតស្របតាមការគ្រោងទុក។

សម្រាប់ការប្រកួតគុនខ្មែរនៅលើទឹកដីប្រទេសក្រិច នេះមានកីឡាករកម្ពុជាចំនួន៨រូប និងកីឡាករក្រិចចំនួន៨រូប ដូចគ្នាចូលរួម ដើម្បីប្រកួតប្រជែងយកខ្សែក្រវាត់ និងពានរង្វាន់កិត្តិយស ក្រោមការរៀបចំរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ក្រៅពីការប្រកួត នៅលើសង្វៀន នៅក្នុងន័យកីឡា ការប្រកួតនេះ ក៏ជាការបង្ហាញអំពីសម្ព័ន្ធភាពរបស់              កម្ពុជា និងប្រទេសក្រិច តាមរយៈសិល្បៈក្បាច់គុនបុរាណរបស់កម្ពុជា។ ប្រទេសក្រិច ជាប្រទេសមួយជាសមាជិក ក្នុងចំណោមប្រទេសដទៃទៀតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ដែលបានចូលរួមឲ្យកម្ពុជាមានវិញ្ញាសា គុនខ្មែរ នៅក្នុងគ្រាដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ 

គួរបញ្ជាក់ផងដែរថា កីឡាករគុនខ្មែរទាំង  រូប ដែលនឹងត្រូវប៉ះជាមួយកីឡាករជនជាតិក្រិក នៅក្នុងនោះដែរកីឡាករត្រូវវាយដណ្តើមខ្សែក្រវាត់អន្តរជាតិគ្រុឌគុនខ្មែរមានទាំងអស់  រូបដូចជា កីឡាករ លន បញ្ញា,  ធន់ រិទ្ធីគឹម វាសនាធន់ ស៊ីហុងសន រ៉ាគីម និងកីឡាករដែលត្រូវវាយដណ្តើមពានអន្តរជាតិមានចំនួន  រូបដូចជា ធន់ ស្រីពេញគង់ សំបូរ និង ឡុង សុវណ្ណឌឿន  សូមបញ្ជាក់បន្ថែមថា ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកគ្រុឌគុនខ្មែរ នៅប្រទេសក្រិក ដែលរៀបចំដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងនោះកម្ពុជា ទទួលបានខ្សែក្រវ៉ាត់ជើងឯកចំនួន  ដែលបង្ហាញពីសមត្ថភាព និងការរីកចម្រើនរបស់កីឡាករគុនខ្មែរនៅលើឆាកអន្តរជាតិ ខណៈកីឡាករ លន បញ្ញា ត្រូវខកខានការប្រកួត ក្រោមហេតុផលដៃកូប្រកួតលើសទម្ងន់ខុសលក្ខន្តិកការប្រកួត។ ជោគជ័យនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការជម្រុញវិស័យកីឡាគុនខ្មែរ ឱ្យកាន់តែរីកចម្រើន និងទទួលបានការគាំទ្រទាំងក្នុង និងក្រៅប្រទេស។ ក្រោមដំបូលសន្តិភាព និងស្មារតីខ្មែរតែមួយវឌ្ឍនៈ ប្រ៊ូវើរី បានប្តេជ្ញាចិត្តបន្តនាំគុនខ្មែរទៅកាន់ឆាកអន្តរជាតិជាបន្តបន្ទាប់ទៀត ដើម្បីបង្កើតចំណងមិត្តភាព និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរជាដើម 

បើតាមការឲ្យដឹងពីប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានគូសបញ្ជាក់ថាការប្រកួតនេះ គឺការផ្សព្វផ្សាយគុនខ្មែរ ទទួលបានជោគជ័យយ៉ាងធំធេង ព្រោះប្រជាជនក្រិច ពិសេសយុវជន បានផ្ដោតការយកចិត្តទុកដាក់ខ្លាំងចំពោះការរៀបចំការប្រកួតនេះ។ លោកថា នេះគឺជាការបើកទំព័រ លើកដំបូងរបស់ប្រដាល់គុនខ្មែរ មកកាន់ប្រទេសក្រិច ហើយក៏ទទួលបានការសារទរយ៉ាងខ្លាំងក្លា ពីប្រជាជននៅទីនេះ ដោយសារតែការខិតខំប្រឹងប្រែងក្នុងការបញ្ជ្រាបផ្សព្វផ្សាយក្បាច់គុនខ្មែរ ក៏ដូចជាវប្បធម៌ និងទេសចរណ៍ជាដើម 

នេះគឺជាភាពខ្លាំងមួយរបស់កម្ពុជា ដែលរស់នៅក្រោមដំបូលនៃសុខសន្តិភាព។ លើសពីការផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ ក្រុមការងារទាំងអស់ក៏បានផ្សព្វផ្សាយ និងអញ្ជើញប្រជាជនក្រិចឲ្យមកលេងកម្សាន្ត និងទស្សនាប្រទេសកម្ពុជា ដែលមានវប្បធម៌ដ៏ចំណាស់ស្រដៀងទៅនឹងប្រទេសក្រិច  ដើម្បីឲ្យបរទេសបានឃើញពីភាពរីកចម្រើន និងការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ដែលពោរពេញទៅដោយតំបន់ទេសចរណ៍ធម្មជាតិដ៏អស្ចារ្យ ជាពិសេស គឺប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភ័ណ្ឌ ដ៏មហាសាលរបស់កម្ពុជា។ សូមជម្រាបជូនដែរថា ក្រោយបញ្ចប់ការប្រកួតគុនខ្មែរ នៅប្រទេសក្រិច ប្រតិភូកីឡា និងក្រុមការងារទាំងអស់នឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ