2024-06-04 12:32
243

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅព្រលប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើការបដិសេធមិនអនុញ្ញាតឲ្យលោក ប៉ាត មុន្នី ប្រធានគណបក្សជំនាន់ថ្មី ប្រារព្ធពិធីសម្បថរបស់សមាជិកគណបក្ស នៅប្រាសាទបាក់ខែងនោះទេ។

 អាជ្ញាធរជាតិអប្សរា បានចេញលិខិតជម្រាបជូន លោក ប៉ាត មុន្នី ប្រធានគណបក្សគណបក្សជំនាន់ថ្មី មេត្តាជ្រាបថា៖ ក្នុងគោលដៅធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបញ្ចៀសនូវការកកស្ទះចរាចរដែលរំខានដល់ការទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាថែរក្សានូវគុណតម្លៃអង្គរ ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ តំបន់រមណីយដ្ឋានអង្គរមិនត្រូវបានអនុញ្ញាតឱ្យមានសកម្មភាពប្រមូលផ្តុំឃោសនា ឬប្រារព្ធពិធីនានាសម្រាប់បម្រើផលប្រយោជន៍របស់គណបក្ស នយោបាយណាមួយឡើយ។ 

 ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាពុំអាចអនុញ្ញាតជូនបានទេ ចំពោះការ ស្នើសុំអនុញ្ញាតប្រារព្ធពិធីសម្បថរបស់សមាជិកគណបក្សជំនាន់ថ្មី នៅបរិវេណប្រាសាទភ្នំបាខែង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤៕